ខ្សែប្រយុទ្ធ Harry Kane បានចេញមុខមកអះអាងថា ដោយខ្លួនឯងថា ចប់រដូវកាលនេះ រូបគេចង់ចាកចេញពីក្រុម Spurs ហើយ ក្រោយពីរួមរស់ជាមួយគ្នាតាំងពីដើមមក ។
ដោយក្នុងនោះមានក្លឹបជាច្រើន កំពុងចាប់អារម្មណ៍លើរូបគេ មានទាំង Manchester City , Manchester United និង Chelsea ជាដើម។ យ៉ាងណាមិញ នៅមិនទាន់មានក្លឹបណាមួយ បានបង្ហាញមុខថា នឹងដាក់តម្លៃប៉ុន្មាន ដើម្បីយករូបគេឡើយ ព្រោះទំនងជាក្លឹប Spurs នឹងលក់កីឡាករឆ្នើមរបស់ពួកគេម្នាក់នេះក្នុងតម្លៃខ្លួនខ្ពស់មិនខាន ។
សម្រាប់សាមីខ្លួន Kane វិញ កាលពីម្សិលមិញនេះ ក៏បាននិយាយដែរថា៖ “ខ្ញុំមិនដែលនិយាយថា ខ្ញុំចង់បន្ដនៅ Spurs ទៀតទេ ពេលនេះផ្លូវបំបែកបានមកដល់ហើយ។ Daniel Levy ទំនងជានឹងព្រមលក់ខ្ញុំចេញ ហើយប្រសិនបើបានតម្លៃ១០០លានផោន” ៕ sabay