កីឡាករខ្សែប្រយុទ្ធបារាំង វ័យក្មេង Mbappe គឺជាអ្នកដែលបានជួយក្រុម PSG យកជ័យជំនះ លើក្រុមចាស់ របស់ខ្លួនគឺ Monaco ក្នុងលទ្ធផល២ទល់នឹង០លើកពាន Coupe de France ជាផ្លូវការកាលពីយប់មិញ។
កីឡាកររូបនេះបាននិយាយថា គាត់គឺជាមនុស្ស ដែលសប្បាយចិត្តបំផុត នៅនឹងក្លឹប PSG បន្ទាប់ពីជ័យជំនះនេះ ប៉ុន្តែភ្លាមៗក៏ត្រូវបានគេមើលឃើញថា បានបដិសេធមិនឆ្លើយតបឡើយ ចំពោះសំណួរ ដែលពាក់ព័ន្ធទៅនឹង អនាគតរបស់គាត់ ដោយអះអាងថា គឺជាពេលវេលាដែលត្រូវរីករាយ ក្នុងការលើកពាន ។
កីឡាករខ្សែប្រយុទ្ធបារាំង ដែលតែងតែទទួលបាននូវព័ត៌មាន ក្នុងការចាកចេញរូបនេះ គឺជាអ្នកស៊ុតបញ្ចូលទីគ្រាប់ទី២ របស់ក្រុមបន្ទាប់ពី Mauro Icardi រកបានគ្រាប់ដំបូង តាំងតែពីនាទីទី១៩។
គួរឲ្យដឹងដែរថា មកដល់ពេលនេះ Neymar គឺបានបន្តកុងត្រាថ្មីរួចទៅហើយ ជាមួយនឹងក្លឹប ខណៈដែល Mbappe បានក្លាយទៅជាប្រធានបទសំខាន់ ដែលក្លឹបកំពុងធ្វើការងារយ៉ាង មមាញឹកជាងគេបំផុតពីព្រោះថា គាត់នៅមិនទាន់បានសម្រេចចិត្ត បន្តកុងត្រាថ្មីនៅឡើយ៕
ប្រែសម្រួល៖ស៊ុនលី