កីឡា

លោក Bach ប្រធាន IOC និងនាយករដ្ឋមន្ត្រីជប៉ុន សន្យាសម្រាប់រៀបចំ អូឡាំពិកទីក្រុងតូក្យូ នឹងត្រូវធ្វើឡើង ដោយសុវត្ថិភាព

តូក្យូ៖ លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិក អន្តរជាតិ (IOC) និងលោកនាយករដ្ឋមន្រ្តីជប៉ុន Yoshihide Suga បានអះអាងជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្ត របស់ពួកគេថា ការពន្យារពេលនៃព្រឹត្តិការណ៍ កីឡាអូឡាំពិកនឹងត្រូវបានធ្វើឡើង តាមការគ្រោងទុកប្រកបដោយសុវត្ថិភាពយោងតាម ការចេញផ្សាយពី គេហទំព័រឆៃណាឌៀលី។

លោក Bach បាននិយាយមុនពេល ការប្រជុំនិម្មិតរយៈពេល ៣ ថ្ងៃមានការចូលរួមពីមន្ត្រី IOC និងអ្នករៀបចំអូឡាំពិកថា រួមគ្នាជាមួយដៃគូ និងមិត្តភក្តិរបស់យើងខ្ញុំគ្រាន់តែអាចបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តពេញលេញរបស់ IOC ក្នុងការរៀបចំ ការប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកប្រកបដោយសុវត្ថិភាពសម្រាប់អ្នករាល់គ្នា។ ដើម្បីសម្រេចគោលដៅនេះយើងកំពុងផ្តោតអារម្មណ៍ទាំងស្រុងទៅលើការប្រគល់អូឡាំពិក។

លោក Bach បានបន្តថា IOC នឹងបញ្ជូនបុគ្គលិកពេទ្យបន្ថែម ដើម្បីជួយអ្នករៀបចំឲ្យមានភាពងាយស្រួលដល់បុគ្គលិកពេទ្យ។ លោកក៏បានបង្ហាញផងដែរថា យ៉ាងហោចណាស់អត្តពលិក និងអ្នកចូលរួមយ៉ាងហោចណាស់ ៧៥ ភាគរយស្នាក់នៅក្នុង ភូមិអូឡាំពិកនឹងត្រូវទទួលថ្នាំបង្ការ។ នៅពេលនេះប្រជាជន ៧៥ ភាគរយនៃប្រជាជននៅ ភូមិអូឡាំពិកត្រូវបានចាក់វ៉ាក់សាំងរួចហើយឬទទួលបានការចាក់វ៉ាក់សាំងទាន់ពេលវេលាមុនពេល ការប្រកួតកីឡាអូឡាំពិក ។

លោកបានបន្ថែមថា មានហេតុផលល្អដើម្បីជឿថា តួលេខនេះនឹងល្អ លើសពី ៨០ ភាគរយនៅពេលការប្រកួតបានចាប់ផ្តើម។ គោលការណ៍សំខាន់ បំផុតគឺច្បាស់ណាស់ភូមិអូឡាំពិកជាកន្លែងមានសុវត្ថិភាពហើយអូឡាំពិក និងប៉ារ៉ាឡាំពិក ទីក្រុងតូក្យូ ២០២០ នឹងត្រូវរៀបចំឡើងប្រកបដោយសុវត្ថិភាព” ។

លោក Suga បានមានប្រសាសន៍នៅសម័យប្រជុំពេញ អង្គនៃសភាជាន់ខ្ពស់ថា រដ្ឋាភិបាលរបស់លោកនឹងជំរុញទៅមុខជាមួយនឹងការរៀបចំដើម្បីធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡាដោយសុវត្ថិភាព។

លោកបានបន្ថែមទៀតថា តាមរយៈការឲ្យអត្តពលិក និងមនុស្សចូលរួមព្រឹត្តិការណ៍នេះចាត់វិធានការប្រឆាំងនឹងមេរោគពេញលេញនោះពួកគេ នឹងអាចចូលរួមក្នុងព្រឹត្តិការណ៍នានាដោយសន្តិភាព៕ ដោយ៖លី ភីលីព

Most Popular

To Top