ភ្នំពេញ៖កីឡាការិនីតេក្វាន់ដូ WTកម្ពុជា Casandre Tubbs បានយកឈ្នះកីឡាការិនី ប៉ាហ្គីស្ថាន នៃវគ្គជម្រុះការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី“Asia qualification Tournament for Tokyo 2020 Olympic Game ”នៅប្រទេសហ្សក់ដានីនោះ កាលពីរសៀលថ្ងៃទី ២២ ខែឧសភាឆ្នាំ២០២១នេះ បន្ទាប់មកប៉ះកីឡាការិនីម្ចាស់ផ្ទះ។
លោក ជ្រិន សុធា អគ្គលេខាធិការ ខេមរសហព័ន្ធកីឡាតេក្វាន់ដូ WT បានមានប្រសាសន៍ថា សម្រាប់វគ្គជម្រុះកីឡាតេក្វាន់ដូ WT នៃព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិតូក្យូទ្វីបអាស៊ី នៅប្រទេសហ៊្សកដានីប្រភេទទម្ងន់ក្រោម ៥៧គីឡូក្រាមកីឡាការិនី Casandre Tubbs បានយកឈ្នះកីឡាការិនី ប៉ាហ្គីស្ថាន ដោយលទ្ធផលពិន្ទុ៣៩-១ បន្ទាប់មកកីឡាការិនីរូបនេះនឹងប៉ះកីឡាការិនីម្ចាស់ផ្ទះ។
លោក ជ្រិន សុធាបានបន្តថា ប្រសិនកីឡាការិនីកម្ពុជាយកបានឈ្នះ២ប្រកួតទៀត គឺជាប់ស័្វយប្រវត្តិតែម្តង ព្រោះនៅវគ្គផ្តាច់អ្នកឈ្នះមានកៅអីព្រឹត្តិការណ៍ការប្រកួតកីឡាអូឡាំពិតូក្យូ ចំណែកចំណែកទទួលបានមេដាយសំរិទ្ធ។
កម្ពុជាយើងបានបញ្ជូនគ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួន៤នាក់ រួមមានលោក ឆយ យ៉ុងសុក ជាគ្រូបង្វឹក លោកគ្រូ Tubbs Gregory Allan ជាគ្រូជំនួយ ចំណែកកីឡាការិនី ថិប កាសាន់ទ្រីនីកូល កូនខ្មែររស់នៅសហរដ្ឋអាមេរិក ប្រកួតក្នុងប្រភេទទម្ងន់ក្រោម៥៧គីឡូក្រាម និងកីឡាករ វ៉ា មិថុនា ប្រកួតក្នុងប្រភេទទម្ងន់ ក្រោម៨០គីឡូក្រាម៕