កីឡា

ប្រធានាធិបតីបារាំង អញ្ជើញចូលរួម ពិធីបើកព្រឹត្តិការណ៍ កីឡាអូឡាំពិក ទីក្រុងតូក្យូ

ប៉ារីស៖ រដ្ឋមន្រ្តីក្រសួងកីឡាបារាំង បានមានប្រសាសន៍ កាលពីថ្ងៃសុក្រថា លោកប្រធានាធិបតីបារាំង Emmanuel Macron គ្រោងនឹងចូលរួមពិធី បើកព្រឹត្តិការណ៍ការប្រកួតកីឡា អូឡាំពិកទីក្រុងតូក្យូ ២០២០ “Tokyo 2020 Olympic Games” នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ខាងមុខ នេះយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លោក Macron គឺជាមេដឹកនាំក្រុមទី ៧ នៃប្រជាជាតិទាំង ៧ ដែលបានកំណត់ពេលវេលា ចូលរួមរបស់ពួកគេ នៅព្រឹត្តិការណ៍កីឡា ដែលត្រូវពន្យារពេលមួយឆ្នាំ ដោយសារជំងឺរាតត្បាតឆ្លងCOVID-19។
ប្រទេសបារាំងនឹងធ្វើជាម្ចាស់ ផ្ទះអូឡាំពិករដូវក្តៅ ឆ្នាំក្រោយនៅឆ្នាំ ២០២៤ នៅទីក្រុងប៉ារីសហើយវត្តមានរបស់លោក Macron នឹងត្រូវបានទទួលការគាំទ្រ សម្រាប់គណៈកម្មាធិការអូឡាំពិក អន្តរជាតិ និងអ្នករៀបចំក្នុងស្រុក។

រដ្ឋមន្រ្តីក្រសួងកីឡាលោកស្រី Roxana Maracineanu បានប្រាប់វិទ្យុបារាំងព័ត៌មានថា ប្រធានាធិបតីនៃសាធារណរដ្ឋ លោក Emmanuel Macron នឹងនៅទីនោះសម្រាប់ការបើក។ លោកស្រីបានបន្តថា លោកស្រីក៏នឹងចូលរួមព្រឹត្តិការណ៍កីឡានេះផងដែរដូចជារដ្ឋមន្រ្តីក្រសួងអប់រំបារាំងលោកr Jean-Michel Blanquer ។ យើងត្រូវទទួលយកភ្លើងគប់សម្រាប់ Paris 2024 នៅចុងបញ្ចប់នៃការប្រកួត៕

ដោយ៖លី ភីលីព

Most Popular

To Top