កីឡា

IOC ផ្តល់វ៉ាក់សាំង COVID សម្រាប់មនុស្ស២ ម៉ឺននាក់នៅជប៉ុន ជាប់ទាក់ទង នឹងព្រឹត្តិការណ៍ កីឡាអូឡាំពិក

តូក្យូ ៖ គណៈកម្មាធិអូឡាំពិក អន្តរជាតិ ត្រូវបានគេរំពឹងថា នឹងផ្តល់វ៉ាក់សាំង ការពារមេរោគ COVID-19 សម្រាប់ប្រជាជនប្រមាណ ២០.០០០ ម៉ឺននាក់នៅប្រទេសជប៉ុន ដែលត្រូវបានកំណត់ ឲ្យចូលរួមប្រកួតប្រជែង ឬធ្វើការនៅព្រឹត្តិការណ៍ កីឡាអូឡាំពិក រដូវក្តៅ នេះ ដើម្បីលើកកម្ពស់សុវត្ថិភាព ព្រឹត្តិការណ៍កីឡាពិភពលោក នឹងត្រូវធ្វើឡើងក្នុងពេលមានជំងឺ រាតត្បាតប្រភេទនេះ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

មន្ត្រីសុំមិនបញ្ចេញឈ្មោះ បាននិយាយថា វ៉ាក់សាំងទាំងនេះ ទំនងជាត្រូវបានផ្តល់ជូន ដោយឥតគិតថ្លៃដល់អត្តពលិក និងបុគ្គលិកនៅប្រទេសជប៉ុន ដែលការចាក់ថ្នាំបង្ការបានស្ថិតនៅឆ្ងាយ ពីបណ្តាប្រទេសអភិវឌ្ឍន៍ដទៃទៀត ហើយប្រជាជនភាគច្រើន មិនទាន់បានទទួលថ្នាំបង្ការនៅឡើយ ។

អត្តពលិកអូឡាំពិក និងប៉ារ៉ាឡាំពិកជនជាតិជប៉ុនប្រមាណ ២៥០០ នាក់ត្រូវបានប៉ាន់ ប្រមាណថា ត្រូវការវ៉ាក់សាំង ការពារមេរោគ COVID-19 ។
បុគ្គលិកនឹងទទួលបានវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើង ដោយក្រុមហ៊ុនឱសថអាមេរិក Pfizer Inc និងដៃគូរបស់ខ្លួន BioNTech SE គឺជាបុគ្គលិកនឹងមានទំនាក់ទំនង ជិតស្និទ្ធជាមួយអត្តពលិក ដែលរួមមានអ្នកស្ម័គ្រចិត្តអ្នកបកប្រែ និងអាជ្ញាកណ្តាលមួយ ចំនួនជាផ្លូវការ ។
អ្នករៀបចំកម្មវិធីជប៉ុន បាននិយាយថា ការចាក់វ៉ាក់សាំង មិនត្រូវបានតម្រូវសម្រាប់មនុស្ស ឲ្យចូលរួមក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកទេ IOC បាននិយាយកាលពីដើមខែនេះថា វ៉ាក់សាំង Pfizer នឹងត្រូវផ្តល់ជូនអត្តពលិក អូឡាំពិកនិងប៉ារ៉ាឡាំពិក ។

បើយោងតាមប្រភព បានដឹងពីផែនការថា អ្នករៀបចំកម្មវិធី ដែលអាចប្រកាស ពីផែនការ នៅព្រឹកថ្ងៃអង្គារនេះ នឹងធ្វើការពិនិត្យយ៉ាងជាក់លាក់អំពី វ៉ាក់សាំងត្រូវបានគ្រប់គ្រង ដោយចាក់ពីរដងក្នុង រយៈពេល២ឬ៣សប្តាហ៍ ។

គណៈកម្មាធិអូឡាំពិកជប៉ុន បានត្រៀមចាប់ផ្តើមរៀបចំអត្តពលិកនៅថ្ងៃទី ១ ខែមិថុនានៅមជ្ឈមណ្ឌលបណ្តុះបណ្តាល ជាតិ ក្នុងទីក្រុងតូក្យូ ។

លោកThomas Bach ប្រធាន IOC បាននិយាយថា លោករំពឹងថា ប្រជាជនជាង ៨០ ភាគរយនៃប្រជាជនក្នុងភូមិ របស់អត្តពលិកក្នុងអំឡុងពេល នៃកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនឹងត្រូវបានចាក់វ៉ាក់សាំង ហើយបានបង្ហាញនូវជំនឿចិត្តថា ការប្រកួតនេះអាចធ្វើឡើង ដោយសុវត្ថិភាព៕ដោយ៖លី ភីលីព

Most Popular

To Top