the Goal នៅថ្ងៃនេះបានសរសេរថាកីឡាករខ្សែប្រយុទ្ធអាហ្សង់ទីន Lautaro មកដល់ពេលនេះនៅតែចិញ្ចឹមចិត្តដើម្បីផ្ទេរមកចូលរួមក្លឹប នៅប្រទេសអេស្បាញដដែល
ទោះបីជាបានបរាជ័យ លើកមុនម្តងជាពីរដងហើយក្តី។
ប្រភពដដែលបានសរសេរទៀតថា រដូវក្តៅនេះកីឡាករផ្ទាល់ហាក់កំពុងបានពន្លឿន នៃការផ្ទេរនេះយ៉ាងខ្លាំងដោយក្នុងនោះគេបានដឹងថា ភ្នាក់ងាររបស់កីឡាករបានថែមទាំង
ទៅជួបជាមួយនឹងក្លឹប Real Madrid និង AT Madrid ទៀតផងដែរ ដើម្បីពិភាក្សាគ្នា។
ក្លឹប Inter Milan ទោះបីជាយ៉ាងណាក្តីនៅតែមិនមានបំណងចង់លក់កីឡាកររូបនេះ ចេញឡើយប៉ុន្តែដោយសារបញ្ហាហិរញ្ញវត្ថុប្រហែលជា នឹងក្លាយទៅជាកត្តាបង្ខំឲ្យក្លឹបត្រូវតែ សម្រេចចិត្ត។
Real Madrid ហាក់ដូចជាមិនបានកំណត់យក Lautaro ជាគោលដៅអទិភាពនោះទេពីព្រោះថា ខ្លួនមានដូចជា Erling Haaland ទៅហើយជាដែលជាគោលដៅសំខាន់ ប៉ុន្តែ AT Madrid អាចនឹងមានសក្តានុពលជាងពីព្រោះថា Luiz Suarez នឹងមិនអាចបន្តរយៈពេលយូរជាមួយគ្នាឡើយ៕ ប្រែសម្រួល៖ស៊ុនលី