កីឡា

JOC ៖ប្រទេសជប៉ុន ចាប់ផ្តើមចាក់វ៉ាក់សាំង អត្តពលិកអូឡាំពិក ចាប់ពីថ្ងៃទី ១ ខែមិថុនានេះតទៅ

តូក្យូ៖គណៈកម្មាធិការអូឡាំពិកជប៉ុន (JOC) បាននិយាយថា ខ្លួននឹងចាប់ផ្តើមចាត់ចែងចាក់វ៉ាក់សាំងការពារមេរោគ COVID-19 ដល់អត្តពលិកអូឡាំពិកប្រហែល ៦០០ នាក់រួមជាមួយគ្រូបង្វឹក និងបុគ្គលិកគាំទ្រប្រមាណ ១.០០០ នាក់ចាប់ពីថ្ងៃទី ១ ខែមិថុនានេះតទៅយោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

JOC នឹងមិនបង្ហាញពីកាលវិភាគនៃការដាក់ឲ្យប្រើប្រាស់ សម្រាប់ស្ថាប័នកីឡានីមួយៗនោះទេ ប៉ុន្តែបាននិយាយថា អ្នកដែលធ្វើដំណើរទៅក្រៅ ប្រទេសនឹងត្រូវបានចាក់វ៉ាក់សាំងនៅចុងខែឧសភានៅ មជ្ឈមណ្ឌលបណ្តុះបណ្តាលជាតិក្នុង ទីក្រុងតូក្យូ។ ស្ថិតក្រោមកិច្ចព្រមព្រៀងរវាងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងក្រុមហ៊ុនឱសថយក្ស Pfizer Inc របស់សហរដ្ឋអាមេរិកកាលពីដើមខែនេះវ៉ាក់សាំងត្រូវបានផ្តល់ជូនសម្រាប់ អ្នកចូលរួមអូឡាំពិកទាំងអស់។

ការចាក់ថ្នាំបង្ការរោគដោយស្ម័គ្រចិត្តនឹងផ្តល់ពេលវេលាដល់ អូឡាំពិកជប៉ុនដើម្បីចាក់វ៉ាក់សាំងពេញលេញមុនពេលការប្រកួតចាប់ផ្តើមនៅថ្ងៃទី ២៣ ខែកក្កដា។ វ៉ាក់សាំង Pfizer តម្រូវឲ្យមាន២ដូសដែលជាធម្មតាត្រូវចំណាយពេលបីសប្តាហ៍ដាច់ពីគ្នា។ ក្រុមគ្រូពេទ្យនៃវិទ្យាស្ថានវិទ្យាសាស្ត្រកីឡាជប៉ុនត្រូវបានអំពាវនាវឲ្យជួយចាក់ថ្នាំបង្ការរោគ។

ជាមួយនឹងរយៈពេល២ខែរហូតដល់ អូឡាំពិកទីក្រុងតូក្យូ ប្រទេសជប៉ុនបានចាក់វ៉ាក់សាំងបានយ៉ាងពេញលេញត្រឹមតែប្រមាណ ២ ភាគរយនៃចំនួន ប្រជាជនរបស់ខ្លួន។ វ៉ាក់សាំងបច្ចុប្បន្នមានសម្រាប់តែបុគ្គលិកពេទ្យ និងមនុស្សវ័យចំណាស់ ដែលមានអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ៕

Most Popular

To Top