ក្រុមតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក Thomas Tuchel បានឈ្នះបានរង្វាន់ UEFA Champions League ហើយ បន្ទាប់ពីយកឈ្នះលើក្រុម Manchester City ១-០ នៅវគ្គផ្ដាច់ព្រ័ត្រ។
អ្នកចាត់ការអាល្លឺម៉ង់ខាងលើនេះ ទើបតែចូលខ្លួន មកដឹកនាំក្រុមតោខៀវ នៅដើមឆ្នាំនេះទេ ពោលគឺចូលមកពាក់កណ្ដាល រដូវកាលទៅហើយ។ កីឡាករទាំងអស់ គឺសល់ពីលោក Frank Lampard មក ដោយលោកមិនបានទិញម្នាក់នោះទេ ។ តែជាក់ស្ដែង ទម្រង់លេង របស់ក្រុមក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក PSG រូបនេះឃើញថាល្អ ជាពិសេសការបិទនៅតំបន់ការពារតែម្ដង ។
ក្រោយពីជួយ Chelsea លើកពានរង្វាន់ UEFA Champions League ជាលើកទី២ក្នុងប្រវត្តិសាស្ត្រក្លឹបហើយ លោក Tuchel ថែមទាំងប្រាប់អ្នកគាំទ្រក្រុមតោខៀវទាំងអស់ថា ត្រូវប្រមូលអារម្មណ៍ និងត្រៀមសម្រាប់រដូវកាលថ្មីទៀត ។ លោកថា រដូវកាលនេះកន្លង ហួសហើយដែលឱ្យ Man City ឈ្នះដាច់ពិន្ទុឆ្ងាយ ប៉ុន្តែរដូវកាលក្រោយក្រុម Chelsea នឹងប្រជែងដល់ទីបំផុត ដើម្បីយកពានរង្វាន់ Premier League ជូនអ្នកគាំទ្រ អបអរសប្បាយចិត្តទៀត៕