កីឡា

Messi នៅតែមិនទាន់ បន្តកុងត្រាថ្មីនៅឡើយ

the Goal នៅថ្ងៃនេះបានសរសេរថា កិច្ចពិភាក្សាគ្នា រវាងកីឡាករ Lionel Messi និងក្លឹប Barcelona ជុំវិញបញ្ហាកុងត្រាថ្មីនោះ គឺមិនទាន់ត្រូវបានសម្រេច
ជាផ្លូវការនៅឡើយ ទោះបីជាដំណើរការ នៅកំពុងបន្តនៅឡើយក្តី ។

ប្រភពដដែលបានបន្តទៀតថា Barcelona គឺជាអ្នកព្យាយាមផ្តល់សំណើរថ្មីជូនកីឡាករ ដែលកាលពីឆ្នាំមុនធ្លាប់ បានព្យាយាមចាក ចេញម្តងហើយពី Camp Nou ប៉ុន្តែនៅនាទីចុងក្រោយ ក៏បានបន្តសម្រេចចិត្តស្នាក់នៅ និងលេងជាមួយនឹង ក្លឹបមួយរដូវកាលទៀតនេះ។

ទោះបីជាទំនាក់ទំនង របស់គាត់ជាមួយ នឹងប្រធានក្លឹបថ្មីលោក Joan Larporta គឺខ្លាំងជាងប្រធានក្លឹបចាស់ លោក Josep Maria ក្តីប៉ុន្តែគិតមកត្រឹមសប្តាហ៍នេះគឺ នៅមិនទាន់មានកុងត្រាណា មួយអាចសម្រេចជាផ្លូវការ នៅឡើយនោះទេ សម្រាប់កីឡាករ ដែលមានវ័យ ៣៣ឆ្នាំនេះទៅហើយ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top