កីឡាករខ្សែការពារ វ័យក្មេង Matthijs de Ligt នៅសប្តាហ៍នេះ បានធ្វើការលើកឡើង ដើម្បីបដិសេធដំណឹង ចចាមអារ៉ាមទាំងឡាយ ពាក់ព័ន្ធថាគាត់នឹងសម្រេចចិត្ត ចាកចេញពីក្លឹប Juventus ថាសុទ្ធតែព័ត៌មាន អត់បានការ ។
កីឡាករខ្សែការពារមាឌធំ ហូឡង់រូបនេះ ត្រូវបានគេដឹងថា កន្លងមកមុនពេលផ្ទេរមកចូលរួម ជាមួយនឹង Juventus ពី Ajax នោះគឺត្រូវបានក្លឹបយក្សអេស្បាញ Barcelona តាមចែចង់យ៉ាងខ្លាំង ប៉ុន្តែគាត់បានសម្រេចចិត្តចុង ក្រោយមកអ៊ីតាលី ជំនួសវិញ។
មកដល់ពេលនេះ ទោះបី ជាមិនសូវបានបង្ហាញ ទំរង់លេងល្អក្តី ប៉ុន្តែកីឡាករផ្ទាល់ បានបញ្ជាក់ថា លោកនឹងមិនផ្លាស់ប្តូរទៅណាឡើយ ហើយក៏នឹងមិនធ្វើឲ្យខូចខាត កុងត្រាដែលមានបច្ចុប្បន្ន ជាមួយនឹងក្លឹបរហូត ដល់ឆ្នាំ២០២៤នោះដែរ៕
ប្រែសម្រួល៖ស៊ុនលី