កីឡាករខ្សែបម្រើវ័យ២៤ឆ្នាំ De Jong នៅសប្តាហ៍នេះបានធ្វើការ លើកឡើងថា មួយរយៈនេះគាត់មាន ទំនាក់ទំនងល្អ កាន់តែខ្លាំងឡើងជាមួយនឹង ក្លឹបជាពិសេសក្រោយការមកដឹកនាំ របស់គ្រូបង្វឹកហូឡង់ លោក Ronald Koeman ។
ទោះបីជាយ៉ាងណាក្តីព័ត៌មាន ចចាមអារ៉ាម អំពីការចាកចេញរបស់គ្រូបង្វឹករូបនេះ បានធ្វើឲ្យ De Jong មានការព្រួយបារម្ភខ្លះផងដែរនិងបានបញ្ជាក់ថា លោកពិតជារំពឹងទុកថា លោក Koeman នឹងនៅតែអាចបន្តដឹកនាំ ក្លឹបបន្ថែមទៀតនៅរដូវកាលក្រោយជាធម្មតា ។
គួរឲ្យដឹងដែរថា រដូវកាលដំបូងសម្រាប់តំណែង ជាគ្រូបង្វឹកលោក Koeman រូបនេះកីឡាដ្ឋាន Camp Nou បានបញ្ចប់ទៅត្រឹមលេខរៀងទី៣ក្នុងតារាងនិងថែមទាំងត្រូវ បានធ្លាក់ចេញពី Champions League ត្រឹមវគ្គ១៦ក្រុមចុងក្រោយ៕
ប្រែសម្រួល៖ស៊ុនលី
