ប៉ារីស ៖ កីឡាការិនីវាយកូនបាល់ ឆ្នើមជប៉ុន Naomi Osaka បានដកខ្លួនចេញ ពីកម្មវិធី French Open កាលពីថ្ងៃច័ន្ទ ហើយបានសរសេរ នៅលើបណ្តាញសង្គម Twitter ថា នាងនឹងឈប់សម្រាកពីការប្រកួត ដែលជាព្រឹត្តិការណ៍ ដ៏អស្ចារ្យមួយសម្រាប់ ម្ចាស់ជើងឯក Grand Slam ៤សម័យកាល បាននិយាយថា នាងមានជំងឺធ្លាក់ទឹកចិត្តយូរ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
ភ្នាក់ងាររបស់Osaka លោក Stuart Duguid បានបញ្ជាក់តាមអ៊ីម៉ែលទៅកាន់សារព័ត៌មាន Asso ciated Press ថា កីឡាការិនីវាយកូនបាល់ លំដាប់លេខ ២ នៅលើពិភពលោក បានដកខ្លួនចេញមុន ពេលការប្រកួតជុំទី ២ របស់នាងនៅការប្រកួត clay-court tournamentនៅទីក្រុងប៉ារីស ។ ការផ្លាស់ប្តូរដ៏គួរឲ្យភ្ញាក់ផ្អើល នេះ បានកើតឡើងមួយថ្ងៃ បន្ទាប់ពីOsakaអាយុ ២៣ ឆ្នាំ បានកើតនៅប្រទេសជប៉ុន និងបានផ្លាស់ទៅរស់នៅ ជាមួយក្រុមគ្រួសារ របស់នាងទៅសហរដ្ឋអាមេរិក នៅអាយុ ៣ ឆ្នាំ ត្រូវបានពិន័យ ជាប្រាក់ ចំនួន ១៥,០០០ ដុល្លារ ពីបទធ្វើសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ការទទួលជ័យជម្នះ នៅជុំទីមួយនៅបារាំង ។ នាងក៏ត្រូវបានគម្រាមកំហែង ដោយការ ប្រកួត Grand Slam ទាំង៤ជាមួយនឹង ការដាក់ទណ្ឌកម្មបន្ថែមរួម មានការដកសិទ្ធិ ឬការព្យួរ ប្រសិនបើនាងនៅតែបន្ត បំណង របស់នាង ដែលOsaka បានបង្ហាញកាលពីសប្តាហ៍មុន នៅលើបណ្តាញសង្គម Twitter ថា កុំធ្វើឲ្យមានការគាបសង្កត់ ណាមួយអំឡុងពេល Roland Garros ។
នាងបានចាត់ទុកបញ្ហានេះថា ជាបញ្ហាសុខភាពផ្លូវចិត្ត ដោយនិយាយថា វាអាចបង្កើតការសង្ស័យខ្លួនឯង ដែលត្រូវឆ្លើយសំណួរ បន្ទាប់ពីបាត់បង់ ។ ប្រធានសហព័ន្ធកីឡាវាយកូន បាល់បារាំង លោក Gilles Moretton បាននិយាយកាលពីថ្ងៃចន្ទ ថា ដំបូង និងសំខាន់បំផុតដែលយើងមានការសោកស្តាយ ចំពោះNaomi Osaka ។ យើងសូមជូនពរឲ្យនាង មានសុខភាពល្អឡើងវិញ និងឆាប់រហ័សបំផុត យើងទន្ទឹងរង ចាំNaomi Osaka នៅក្នុងការប្រកួត របស់យើងនៅឆ្នាំក្រោយ ។
Moretton បានបន្តថា ការប្រកួតសំខាន់ៗចំនួន ៤ និងដំណើរទេសចរណ៍កីឡា វាយកូនបាល់អាជីព នៅតែប្តេជ្ញាចិត្តខ្ពស់ ចំពោះសុខុមាលភាព របស់អត្តពលិកទាំងអស់ និងបន្តកែលម្អរាល់ផ្នែក នៃបទពិសោធន៍របស់កីឡាករ នៅក្នុងការប្រកួត របស់យើងរួមទាំង ប្រព័ន្ធផ្សព្វផ្សាយដូចជាយើង តែងតែមានជានិច្ច ៕ដោយ៖លី ភីលីព