កីឡា

ប្រេស៊ីល នឹងរ៉ាប់រង ព្រឹត្តិការណ៍ Copa Amercia ជំនួសឲ្យកូឡំប៊ី និង អាហ្សង់ទីន

បរទេស ៖ ខណៈដែលផែនការដើម ត្រូវបានគេដឹង មកហើយថា ប្រទេសកូឡំប៊ី និងអាហ្សង់ទីន គឺជាអ្នកចូលរួម ក្នុងកិច្ចការងាររៀបចំព្រឹត្តិការណ៍ ប្រកួតបាល់ទាត់ Copa Amercia នោះមកដល់ពេលនេះ គណកម្មការ បានសម្រេចចិត្ត ក្នុងការផ្លាស់ប្តូរ
ទីកន្លែងប្រកួតទៅវិញ ។

នៅក្នុងសេចក្តីប្រកាស នៅថ្ងៃនេះបានបញ្ជាក់ថា កូឡំប៊ីនិងអាហ្សង់ទីន មកដល់ពេលនេះ នៅមិនទាន់អាចធ្វើ ឲ្យស្ថានភាព រីករាលដាលនៃវិរុសកូវីដ បានធូរស្រាល នៅឡើយ ដូចនេះគណកម្មការ រៀបចំបានសម្រេចលប់ចោល សិទ្ធជាម្ចាស់ផ្ទះ ហើយប្រគល់កិច្ចការងារនេះ
ទៅឲ្យប្រទេសប្រេស៊ីលវិញ ។

ក្រោយការពន្យាពេលអស់ រយៈពេលជាង១ឆ្នាំមក Copa America ត្រូវបានគេជឿជាក់ថា នឹងអាចដំណើរការសាជាថ្មី នៅក្នុងប្រទេសប្រេស៊ីលនិងក៏ជាលើកទី៤៧ ហើយដែរដែលប្រទេសនេះ បានក្លាយទៅជាម្ចាស់ផ្ទះ នៃការប្រកួតនេះ ដែលនឹងប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី១៣ខែ
មិថុនាដល់ថ្ងៃទី១០ ខែកក្កដាខាងមុខនេះ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top