កីឡា

Arsenal កំពុងនាំមុខ ដើម្បីអាចនាំយក Sterling ពី Man City

The Sunsports នៅថ្ងៃនេះ បានសរសេរថា តារាឆ្នើមរបស់ក្លឹបមេឃខៀវ Man City ម្នាក់ទំនិង ជាអាចផ្ទេរមកចូលរួមជាមួយនឹងទឹកដី របស់ Emirates ហើយនៅរដូវកាល ក្រោយទោះបីជានឹងមិនមាន សិទ្ធលេងនៅ Champions League ក្តី។

ប៉ុន្មានថ្ងៃចុងក្រោយនេះ គេបានដឹងថា Man City កំពុងតែធ្វើការពិចារណា ក្នុងការដោះដូរកីឡាករ Sterling រូបនេះជាមួយនឹងក្លឹបមាន់ខ្នាយមាស Spurs ក្នុងការនាំយកកីឡាករ ខ្សែប្រយុទ្ធ Harry Kane មកកាន់ទឹកដី Etihad របស់ខ្លួន ពីព្រោះថា កីឡាករ
រូបនេះមានតម្លៃខ្លួន រហូតទៅដល់១៥០លានផោន នៅពេលបច្ចុប្បន្ននេះ។

ទោះបីជាយ៉ាងណាក្តី កីឡាករផ្ទាល់វ័យ២៦ឆ្នាំរូបនេះ ហាក់ដូចជាមិនសូវចង់ ចូលរួមជាមួយនឹង Spurs ខ្លាំងនោះទេ ហើយប្រហែលជាអាចបង្ខំចិត្ត ស្តាប់សំណើរបស់ Arsenal ជំនួសវិញ ទោះបីជាបច្ចុប្បន្នខ្លួន ទទួលបានប្រាក់កម្រៃរហូត ទៅដល់៣០ម៉ឺនផោន ក្នុងមួយសប្តាហ៍ក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top