ក្លឹប Manchester United ត្រូវបានសារព័ត៌មានជាច្រើន បានចុះផ្សាយថា កំពុងសម្លឹងចង់បាន ខ្សែការពារ Kieran Trippier ពីក្លឹប Atletico Madrid សម្រាប់រដូវកាលខាងមុខ នេះបើយោងតាមការចុះផ្សាយរបស់ Fotmob ក្នុងថ្ងៃនេះ។
បើតាមប្រភពខាងលើលោក Ole Gunnar Solskjaer អ្នកចាត់ការក្លឹប Man Utd មើលឃើញ Trippier អាចមានសមត្ថភាព ជួយដល់ការលេងរបស់ខ្សែការពារ Luke Shaw ដែលនៅម្ខាងទៀត ឲ្យកាន់តែល្អប្រសើរ។
មួយវិញទៀតខ្សែការពារ Trippier នេះក៏មានតម្លៃខ្លួន សមរម្យជាង ២៤លានដុល្លារ ដែលអាចឲ្យ Man Utd ពិចារណាផងដែរ។
គួរបញ្ជាក់ផងដែរថា Trippier ធ្លាប់បានត្រូវ Man Utd ទាក់ទងម្ដងរួចមកហើយ កាលពីរដូវកាលទិញដូរ កីឡាករកាលពីខែមករា ឆ្នាំ២០២១កន្លងទៅតែត្រូវខកខាន ដោយកីឡាករមួយនេះជាប់ពិន័យ ដោយសារតែជាប់ពាក់ព័ន្ធ នឹងការភ្នាល់ល្បែងស៊ីសង៕ ប្រភព៖ សប្បាយ