កីឡា

Foden ជាប់ឈ្មោះជាកីឡាករ វ័យក្មេងល្អបំផុត របស់ Premier League

the goal ចេញផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថាកីឡាករ ខ្សែប្រយុទ្ធស្លាបវ័យ២១ឆ្នាំ របស់អង់គ្លេស Philip Fodenក្រោយជួយក្រុមមេឃខៀវ Man City ឲ្យទទួលបានជោគជ័យ យ៉ាងអស្ចារ្យ នារដូវកាលកន្លងមកនេះ បានជាប់ឈ្មោះជាកីឡាករ
វ័យក្មេងល្អបំផុត ប្រចាំរដូវកាលរបស់ Premier League ផងដែរ ។

សម្រាប់ Pep Guardiola លោកបានដឹកនាំក្រុម Man City នៅរដូវកាលនេះបាន គឺបានលើកពានរង្វាន់ Carabao Cupជាលើកទី៤រដូវកាល ជាប់គ្នាមកហើោយព្រមទាំង ពានរង្វាន់កំពូលអង់គ្លេស Premier League ផងនៅរដូវកាលនេះនិងក៏បាន ជាប់ឈ្មោះជាគ្រូ បង្វឹកល្អបំផុត ប្រចាំរដូវកាលផងដែរ ។

គួរឲ្យដឹងដែរថា Foden គឺជាកីឡាករអង់គ្លេសទី២ ហើយនៅប៉ុន្មានរដូវកាលចុងក្រោយនេះ ដែលបានជាប់ឈ្មោះជាកីឡាករវ័យក្មេងល្អ បំផុតរបស់ Premier League បន្ទាប់ពី Trent Alexander Arnold ហើយ ដើម្បីអាចជាប់ឈ្មោះពាន រង្វាន់នេះបានកីឡាករ
ត្រូវចាំបាច់មាន អាយុក្រោម២៣ឆ្នាំ នៅមុនពេលចាប់ផ្តើមរដូវកាល ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top