កីឡា

ក្រុមជម្រើសជាតិ​កម្ពុជា នឹងប៉ះក្រុមជម្រើស អ៊ីរ៉ាក់ នៅយប់នេះ នៃ 2022 FIFA World Cup qualification – AFC Second Round ទ្វីបអាស៊ីជុំទី២

ភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ប៉ះជាមួយក្រុមបាល់ទាត់ ជម្រើសជាតិអ៊ីរ៉ាក់ សម្រាប់ការប្រកួតជម្រុះ នៃព្រឹត្តិការណ៍ប្រកួត ជម្រុះបាល់ទាត់ ពិភពលោក ឆ្នាំ២០២២ នៅ ប្រទេសកាតា ធ្វើម្ចាស់ផ្ទះការប្រកួត 2022 FIFA World Cup qualification – AFC Second Round ទ្វីបអាស៊ីជុំទី២ ដោយប្រកួតជាផ្លូវការនាវេលាម៉ោង ៩ និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ ។

លោក SrečkoKatanec ជាគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ីរ៉ាក់ បាននិយាយថា ការប្រកួតខ្លះយើង គិតទុកជាមុនថា ឈ្នះតែចុងក្រោយចាញ់ ក៏មានដែរ ។ គ្រូបង្វឹកជនជាតិស្លូវេនៀរូបនេះ បន្តថា សម្រាប់ក្រុមរបស់លោកគ្រប់យ៉ាង គឺល្អយើងបានត្រៀមខ្លួន សម្រាប់ការប្រកួតព្រមទាំង ដើម្បីយកឈ្នះលើគូប្រកួត ។

គ្រូបង្វឹករូបនេះបន្ថែមថា ក្រុមរបស់លោកខានលេង ជាផ្លូវការយូរមកហើយ គឺមានតែការប្រកួតជាមិត្តភាព កម្ដៅសាច់ដុំប៉ុណ្ណោះ ប៉ុន្តែលោកដឹងពីស្ថានភាព ក្រុមរបស់លោក ។ លោកបានបន្ទោសថា ទីលានប្រកួតដូចជាលេងសើចពេកហើយៗកីឡាក រ ត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ។

ការប្រកួត រវាងក្រុមជម្រើសជាតិអ៊ីរ៉ាក់ ជាមួយក្រុមជម្រើសជាតិកម្ពុជា នាយប់ថ្ងៃទី៧មិថុនានេះ នឹងធ្វើនៅវេលាម៉ោង៩និង៣០នាទីយប់ លើទីលានស្មៅធម្មជាតិ នៃពហុកីឡដ្ឋានជាតិបារ៉ែន Al Muharraq Stadium ។

ដោយឡែកអ្នកចាត់ការទូទៅ នៃក្រុមជម្រើសជាតិ កម្ពុជា បាននិយាយទៅកាន់ក្រុមរបស់ខ្លួនថា អ៊ីរ៉ាក់គឺជាក្រុមមួយដែលមានកម្រិតលេងខ្ពស់ជាងបារ៉ែន ចំពោះលោក RYU Hirose ជាគ្រូបង្គោល របស់ក្រុមជម្រើសជាតិកម្ពុជា បាននិយាយថានៅលើទីលាន មិនត្រូវគិតថា គេខ្លាំងជាយើងនោះទេ គឺត្រូវតែដោយទទួលខុសត្រូវ ៕

Most Popular

To Top