កីឡា

ប្រវត្តិអូឡាំពិក ក្នុងគំនូរជីវចល មានរៀបរាប់ម្អិត ពីរបៀបប្រកួតប្រឆាំង ការគំរាមកំហែង

ស្វីស ៖ នៅពេលមតិសាធារណៈនៅប្រទេសជប៉ុន ប្រឆាំងនឹងព្រឹត្តិការណ៍ កីឡាអូឡាំពិក ទីក្រុងតូក្យូ រងការរាតត្បាត សៀវភៅមួយក្បាល ដែលបានបោះពុម្ពផ្សាយ ដោយ IOC រយៈពេលយូរ រៀបរាប់លម្អិត អំពីការអំពាវនាវលុបចោល ឥឡូវនេះជាផ្នែកមួយនៃការរៀបចំការ ប្រកួតបែបទំនើប យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

លោក Michael Payneសរសេរ ក្នុងប្រវត្តិសាស្ត្រអូឡាំពិកក្រៅផ្លូវការ និងមិនស្របច្បាប់របស់លោកថា “Toon In!” ការភ័យខ្លាចនៃមេរោគCOVID-19 បានកើតឡើងនៅការប្រកួតកីឡា អូឡាំពិក និងការទូតនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ គឺជាហានិភ័យមួយ នៅមុនព្រឹត្តិការណ៍កីឡាអូឡាំពិក រដូវរងាឆ្នាំ ២០១៨ នៅ Pyeongchang ។

លោក Payne បានរៀបរាប់ពីរបៀបដែលពួកគេទាំង២ បានប្រឈមមុខនឹងការគំរាមកំហែង មានស្រាប់ក្នុងកំឡុង ពេលការ ប្រកួត ដោយសារតែការគ្រប់គ្រង មិនល្អនៅក្នុងទីក្រុងរីយ៉ូ និងការលួចស្តាប់ប្រព័ន្ធ ប្រតិបត្តិការរបស់អ្នករៀបចំរុស្ស៊ី នៅកូរ៉េខាងត្បូង ។ លោក Payne បានបន្តថា ការលំបាកនិងភាពយឺតយ៉ាវជាមួយទីក្រុងម្ចាស់ផ្ទះ ជាច្រើនបានធ្វើឲ្យគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ មានភាពធន់នឹងការរៀបចំ សម្រាប់ការបើកទីក្រុងតូក្យូនៅថ្ងៃទី ២៣ ខែកក្កដា ។

លោកបាននិយាយ នៅក្នុងបទសម្ភាសន៍ នៅសារមន្ទីរអូឡាំពិកថា ប្រសិនបើអ្នកស្ថិតនៅក្នុង IOC អស់រយៈពេល ២ឬ៣ឆ្នាំ អ្នកនឹងចាប់ផ្តើម យល់ពីបញ្ហាប្រឈម ដែលនឹងធ្វើឲ្យក្រុមហ៊ុន ឬ អង្គការធម្មតា មួយដួលរលំ ។ អតីតប្រធានផ្នែកទីផ្សារ របស់ IOC បានបន្ថែមថា អ្នកគ្រាន់តែផ្តោត ការយកចិត្តទុកដាក់ និង ឆ្ពោះទៅរកអនាគត ។ ខ្ញុំគិតថា នៅចុងបញ្ចប់ការប្រកួតតូក្យូ នឹងត្រូវបានចងចាំសម្រាប់ការ សម្តែងកីឡាដ៏អស្ចារ្យ ។

មតិសាធារណៈនៅជប៉ុន​​ បច្ចុប្បន្នមានអ្នកឆ្លើយសំណួរ ចន្លោះពី ៥០ភាគរយ ទៅ ៨០ភាគរយ ចង់លុបចោលការប្រកួត ។ ស្ថានភាពគ្រាអាសន្ន ត្រូវបានពង្រីក នៅក្នុងទីក្រុងតូក្យូ និង តំបន់ផ្សេងទៀត ដើម្បីទប់ស្កាត់ការឆ្លងមេរោគCOVID-19 ហើយការចាក់ វ៉ាក់សាំង យឺតមានន័យថា មនុស្សវ័យចំណាស់ នឹងមិនត្រូវបានចាក់ថ្នាំបង្ការទេ រហូតដល់ចុងខែកក្កដា ។

អត្តពលិកអូឡាំពិក ប្រហែល ១១,០០០ នាក់ មកពីជាង ២០០ ប្រទេសគ្រោង នឹងធ្វើនៅក្នុងទីក្រុងតូក្យូ ដោយមានមន្ត្រីកីឡា និងសារព័ត៌មាន ជាច្រើនម៉ឺននាក់ មកដល់ ។ ទាំងអស់ត្រូវតែអនុវត្ត​ តាមពិធីសារសុខភាព តឹងរឹងនិងកំណត់ការទាក់ទង ជាមួយប្រជាជនជប៉ុន៕ ដោយ៖លី ភីលីព

Most Popular

To Top