ភ្នំពេញ៖ព្រឹត្តិការណ៍ការប្រកួតកីឡា SAE GAMES ២០២១ លើកទី៣១ ដែលជាការប្រកួតកីឡាកម្រិត តំបន់ដែលធ្វើរៀងរាល់ឆ្នាំសេស២ឆ្នាំម្ដងនោះ សម្រាប់២០២១នេះ ដែលប្រព្រឹត្តធ្វើនៅទីក្រុងហាណូយ ប្រទេសវៀតណាមគ្រោង នឹងត្រូវបានពន្យារពេលហើយ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគនៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិ រៀបចំ SAE GAMES ២០២៣បានមានប្រសាសន៍ថា គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម បានផ្ញើលិខិតទៅបណ្ដាប្រទេស សមាជិកអាស៊ាន ស្ដីពីការត្រៀមពន្យារពេលការប្រកួតកីឡា SAE GAMES លើកទី៣១ នៅរដ្ឋធានីហាណូយ នាចុងឆ្នាំ២០២១ ។
ចំពោះព័ត៌មានស្តីពីការពន្យារពេល SEA Games 2021 នៅវៀតណាមមិនទាន់ផ្លូវការទេ ។ Nocc បានទទួលលិខិតពី NOC វៀតណាម ថា អូឡាំពិកវៀតណាមមានបំណងចង់ពន្យារពេលរហូតដល់ ខែកក្កដា ២០២២ តែត្រូវដាក់បញ្ហានេះទៅក្នុងអង្គប្រជុំគណអចិន្រ្តៃយ៍សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ដើម្បីសួរយោបល់សិនមុននឹងសម្រេច។ ប្រជុំបន្ទាន់នេះ នឹងត្រូវធ្វើឡើង នៅថ្ងៃស្អែកទី៩ ខែមិថុនា ២០២១ ម៉ោង ១ រសៀល តាមប្រព័ន្ធ zoom ។
ថ្មីៗកន្លងមកនេះវៀតណាមបានបង្ហាញពីការប្ដេជ្ញាចិត្តថានឹងរៀបចំ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយឲ្យទាល់តែបានតែពេលនេះអ្វីៗទំនងជាត្រូវផ្លាស់ប្ដូរហើយទោះបីកន្លងមកលោកNguyen Ngoc Thien រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និង ទេសចរណ៍វៀតណាមបានប្រកាសពីការមិនដកថយក៏ដោយ ។
តាមការគ្រោងទុកព្រឹត្តិការណ៍ SEA Games លើកទី៣១២នេះនឹងធ្វើពិធី សម្ភោធន៍បើកការប្រកួតជាផ្លូវការនៅថ្ងៃទី២១វិច្ឆិកា នាពហុកីឡដ្ឋានជាតិMY DINH National Stadium និងបិទការប្រកួតនាថ្ងៃទី២ ធ្នូឆ្នាំ២០២១។ ការពន្យារនេះធ្វើឡើងក្រោមហេតុផលនៃមេរោគCOVID-19មិនត្រឹមតែមិនទាន់ស្រុតចុះនោះទេតែមួយថ្ងៃៗ គឺកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ។
ប្រទេសក្នុងតំបន់ចំនួន១១ដែលបានត្រៀមចូលរួមក្នុង ព្រឹត្តិការណ៍នេះ ចំណែកកីឡាចំនួន៤០ប្រភេទដែលមានចំនួន៥២៦វិញ្ញាសានឹងត្រូវដាក់ឲ្យប្រកួត ៕