យោងតាមការចេញផ្សាយ របស់ The Sunsports នៅថ្ងៃនេះបានឲ្យដឹងថា ក្រុមជម្រើសជាតិអេស្បាញ ដែលនឹងត្រៀមខ្លួន សម្រាប់ការប្រកួតអ៊ឺរ៉ូឆ្នាំ២០២០នេះកំពុងជួបប្រទះ នឹងបញ្ហាដ៏ធំមួយដោយសារតែកីឡាករ ប្រធានក្រុម Sergio Busquets ត្រូវបានគេធ្វើតេស្ត រកឃើញវិជ្ជមានកូវីដ១៩ ។
កីឡាករខ្សែបម្រើរូបនេះ ទើបតែបានដឹកនាំក្រុមជម្រើសជាតិ ក្នុងការប្រកួតមិត្តភាពជាមួយ នឹងក្រុមជម្រើសជាតិប៉ទុយហ្គាល់ កាលពីថ្ងៃសុ្រប៉ុន្តែបែរជាបានធ្វើតេស្តរកឃើញវិជ្ជមាន នៅចុងសប្តាហ៍កន្លងមកទៅវិញ ហើយពេលនេះ កំពុងបានធ្វើឲ្យក្រុមទាំងមូលកំពុងដាក់ខ្លួន នៅក្នុងការឃុំខ្លួនផងដែរ។
កីឡាករទាំងអស់បើទោះបី ជាបានធ្វើតេស្តដំបូងរួចទៅហើយ គឺអវិជ្ជមានទាំងអស់ក្តី ប៉ុន្តែចំពោះអ្នកដែលបានប៉ះពាល់ ជាមួយនឹងកីឡាករវ័យ៣២ឆ្នាំរូបនេះនៅបានបន្តដាក់ឃុំខ្លួន នៅឡើយ ហើយសំខាន់នោះគឺ មិនអាចចូលរួមធ្វើការហ្វឹកហាត់ ត្រៀមជាក្រុមបាន ខណៈដែលការប្រកួតកាន់តែខិតជិត មកដល់ផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី