Errol Spence Jr នឹងត្រូវប្រកួតជាមួយ អ្នកប្រដាល់ល្បីឈ្មោះហ្វីលីពីន Manny Pacquiao នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ខាងមុខនេះហើយ នៅ Las Vegas សហរដ្ឋអាមេរិក។

Pacquiao បានយល់ព្រមសម្រាប់ការប្រកួតខាងលើនេះ ហើយលោកបានបញ្ជាក់ថា វាអាចជាប្រកួតចុងក្រោយក្នុងអាជីពប្រដាល់សកលនេះហើយ ត្បិតអីបច្ចុប្បន្នវ័យ ៤២ឆ្នាំហើយដែរ។ ស្របពេលការប្រកួតចុងក្រោយនេះ ដែរ Spence ដែលជាដៃគូប្រកួតនោះ ក៏បាននិយាយបង្ហាញ ពីមហិច្ឆតាខ្លួនថាចង់យកឈ្នះ កំពូលកីឡាករហ្វីលីពីននេះ ដោយ KO តែម្ដង។

កីឡាករអាមេរិកវ័យ ៣១ឆ្នាំ ប្រកួត២៧ដងឈ្នះទាំង ២៧ខាងលើនេះ បាននិយាយថា៖ “ពេលនេះ ខ្ញុំពេញកម្លាំងល្អណាស់ ខ្ញុំមានអារម្មណ៍ថាខ្លួនឯងខ្លាំង។ ខ្ញុំចង់ឱ្យខ្លួនឯងពោរពេញដោយកម្លាំង ដែលអាចបំបាក់ Manny Pacquiao បាន និងឱ្យគាត់ចូលនិវត្តន៍ត្រឹមប្រកួតនេះតែម្ដង។ ខ្ញុំសង្ឃឹមថាគាត់នឹងដូចមុន ឡើងសង្វៀនដឹងតែប្រកួត ហើយខ្ញុំក៏ដូចគ្នា ចូលសង្វៀនគឺដឹងតែប្រកួត”៕ ប្រភព៖ សប្បាយ
