កីឡា

លោក វ៉ាត់ ចំរើន ៖ CAMSOS បន្តត្រួតពិនិត្យ វឌ្ឍនភាព ការងារគណៈកម្មការ ការប្រកួតព័ត៌មានវិទ្យា

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំស៊ីហ្គេម ឆ្នាំ២០២៣ (CAMSOC) បានបៀកកិច្ចប្រជុំ នាព្រឹកថ្ងៃទី៩មិថុនា ក្រោមអធិបតីភាព លោកបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡា អាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដោយផ្តោតសំខាន់ លើការត្រួតពិនិត្យ លើវឌ្ឍនភាពការងារ របស់គណៈកម្មការការប្រកួតព័ត៌មានវិទ្យា (Games- IT) ក្នុងដំណើរឆ្ពោះ ទៅទទួលរៀបចំ ធ្វើជាម្ចាស់ផ្ទះ SEA GAME S២០២៣ លើកទី៣២ ឆ្នាំ២០២៣ ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងថា ថ្ងៃនេះ លោកបណ្ឌិត ថោង ខុនបានអនុញ្ញាត ឲ្យគណៈកម្មការជំនាញមួយនេះ បង្ហាញនូវវឌ្ឍនភាពការងារ របស់ខ្លួនដោយបានបែងចែក​ ប្រព័ន្ធគ្រប់គ្រងហ្គេម តាមរយៈប្រព័ន្ធ បច្ចេកវិទ្យា នេះគឺជាផ្នែកមួយដ៏សំខាន់ នៃចរន្តមួយដែលធ្វើឲ្យខ្លឹមសារ ទិន្នន័យអាចរក្សាបានប្រកប ដោយភាពហ្មត់ចត់ ។

លោកបន្តថា លោកបណ្ឌិត ថោង ខុន ក្រោមការផ្តល់អនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ពី សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធាន CAMSOC តែងតែជំរុញឲ្យគ្រប់គណៈកម្មការជំនាញ របស់ខ្លួនទាំងអស់ធ្វើយ៉ាងណា ឲ្យសម្រួចកិច្ចការរបស់ខ្លួនរៀបចំ ឲ្យទាន់ពេលវេលា នៅត្រឹមឆ្នាំ២០២១ យើងរៀបចំឯកសារគតិយុត្តិ ឯកសារបច្ចេកទេសទាំងអស់ រួមទាំងការរៀបចំធនធានមនុស្ស ឲ្យបានរួចរាល់ ហើយនៅឆ្នាំ២០២២ យើងត្រូវត្រៀម លក្ខណៈគ្រប់ ទម្រង់ទាំងអស់ ឲ្យបានរួចរាល់ទាំងអស់ ។

ដូច្នេះហើយ ក្នុងឆ្នាំ២០២១នេះ យើងឃើញថា គ្រប់គណៈកម្មការជំនាញ របស់ខ្លួនទាំងអស់កំពុងខិតខំធ្វើការងារ តាមជំនាញ របស់ខ្លួន យ៉ាងសស្រាក់សស្រាំ ដោយយកចិត្ត ទុកដាក់ខ្ពស់ ដើម្បីជំរុញឲ្យផែនការ​ ស្របឆ្ពោះទៅតាមគោលដៅ របស់ខ្លួន។ ដូច្នេះ ហើយកិច្ចប្រជុំ ស្តីពីវឌ្ឍនភាព ការងារ របស់គណៈកម្មការការ ប្រកួតព័ត៌មានវិទ្យា (Games IT) នេះ លោកបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំផែនការមេ របស់ខ្លួន ដើម្បីដាក់សំណើរផែនការ សកម្មភាពជូនដល់សម្តេចពិជ័យសេនា ទៀ បាញ់ ដើម្បីធ្វើការអនុម័តនាពេលខាងមុខ។

ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យានេះ មានសារសំខាន់ណាស់ យើងអាចបញ្ជូល ទៅក្នុងទិន្នន័យ អំពីប្រភេទកីឡា ចំនួនកីឡាករ ចំនួនភ្ញៀវ និងទិន្នន័យ បច្ចេកទេសគឺនឹងមាននៅក្នុងនេះទាំងអស់ ដែលវានឹងផ្តល់ភាពងាយស្រួល ។ នេះគឺជាបញ្ហាគន្លឹះ ក្នុងការគ្រប់គ្រង ដឹកនាំនៃព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ឆ្នាំ២០២៣របស់កម្ពុជាយើង ដោយការគ្រប់គ្រង ដឹកនាំខាងក្រៅ ហៅថា ការគ្រប់គ្រងដឹកនាំដោយវិសាលភាព នៃទិដ្ឋភាពខាងក្រៅរីឯការគ្រប់គ្រង ដឹកនាំផ្នែកខាងក្នុង គឺក្រុមព័ត៌មានវិទ្យានេះហើយៗ ការគ្រប់គ្រងទិន្នន័យព័ត៌មានវិទ្យា ជារបៀបរបប នៃការទទួលធ្វើម្ចាស់ផ្ទះ នៅក្នុងការប្រកួតហ្គេម ដូចជាការប្រកួត អូឡាំពិក កីឡាអាស៊ី និង SEA GAMES ជាដើមនេះ គឺគេធ្វើដូច្នេះដែរ ដើមបីងាយស្រួល ក្នុងការផ្សព្វផ្សាយផង និងងាយស្រួល ក្នុងការគ្រប់គ្រង សុវត្ថិភាពសន្តិសុខសណ្តាប់ធ្នាប់ផង ហើយរាល់អត្តសញ្ញាណ នៃអ្នកចូលរួមទាំងអស់ គឺស្ថិតនៅក្នុងប្រព័ន្ធបច្ចេកវិទ្យានេះ ទាំងអស់៕

ដោយ៖លីភីលីព

Most Popular

To Top