កីឡា

អេស្បាញ កោះហៅកីឡាករ ចំនួន៥នាក់ ក្រោយ Busquets តេស្តវិជ្ជមានកូវីដ

កីឡាករអេស្បាញ ចំនួន៥រូប ដែលមានដូចជា Rodrigo Moreno, Pablo Fornals, Carlos Soler, Brais Mendez និង Raul Albiol ត្រូវបានក្រុមជម្រើសជាតិ អេស្បាញធ្វើការ កោះហៅហើយបន្ទាប់ពីស្ថានភាព របស់ក្រុមបច្ចុប្បន្នហាក់ ដូចជាមិនទាន់ស្រួល បួលនៅឡើយ។

គួរឲ្យដឹងដែរថា កីឡាករទាំង៥រូបនេះ នឹងត្រូវដាក់ឲ្យធ្វើការហ្វឹកហាត់ ដាច់ដោយឡែកពីក្រុម ដែលកំពុងធ្វើការឃុំខ្លួន ក្រោយពេល ដែលកីឡាករ ប្រធានក្រុម Sergio Busquets ត្រូវបានធ្វើតេស្ត រកឃើញកូវីដ១៩ កាលពីចុងសប្តាហ៍កន្លងមក។

ទោះបីជាយ៉ាងណាក្តី កូនក្រុមទាំងអស់ របស់អេស្បាញមកដល់ពេលនេះ បានតេស្តឃើញអវិជ្ជមានប៉ុណ្ណោះ ប៉ុន្តែកំពុងត្រូវបានដាក់ ឲ្យនៅដាច់ដោយឡែកហើយ សង្ស័យថា នឹងមានកីឡាករ មួយចំនួនទៀត ដែលបានប៉ះពាល់ និងឆ្លងពីកីឡាករ Busquets ផង។

អ្វីដែលអ្នករៀប ចំការប្រកួត ត្រូវធ្វើនៅពេលនេះនោះគឺថា កីឡាករទាំងអស់ នឹងត្រូវធ្វើការតេស្ត ជារៀងរាល់ថ្ងៃរហូតដល់ ពេលណាមួយ ដែលគេអាច កំណត់បានថា ពួកគេនឹងអាចបន្តការ ប្រកួតឲ្យក្រុមជម្រើសជាតិ ឬតេស្តឃើញវិជ្ជមានកូវីដ ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top