ក្នុងព្រឹត្តិការណ៍ Euro ២០២០នេះ ប្រសិនបើ Cristiano Ronaldo រកបាន៦គ្រាប់ គេនឹងក្លាយជាកីឡាករ រកបានគ្រាប់បាល់ច្រើន ជាងគេបំផុតឲ្យក្រុមជម្រើសជាតិ ។
កំណត់ត្រាអ្នក ដែលរកគ្រាប់បាល់បានច្រើនជាងគេ ឲ្យជម្រើសជាតិបច្ចុប្បន្ន កំពុងកាន់កាប់ដោយ វីរបុរសរបស់អ៊ីរ៉ង់ Ali Daei មាន១០៩គ្រាប់ ក្នុងការលេង១៤៩ ប្រកួតឲ្យជម្រើសជាតិ ។ Ronaldo បច្ចុប្បន្នមាន១០៤គ្រាប់ ក្នុងការលេង១៧៤ប្រកួត។
ដូច្នេះប្រសិនបើកីឡាករ សញ្ជាតិព័រទុយហ្គាល់ រកបាន៥គ្រាប់ នៅ Euro គេនឹងតាមស្មើកំណត់ត្រា របស់ Ali Daei ។ ប៉ុន្តែបើទាត់ចូល៦គ្រាប់ ប្រាកដណាស់ Ronaldo នឹងឡើងកាន់កំណត់ត្រាវិញម្ដង។
វានឹងក្លាយជាការបង្ហាញខ្លួន លើកទី៥ សម្រាប់ Ronaldo នៅព្រឹត្តិការណ៍ Euro ឆ្នាំនេះ ពេលដែលព័រទុយហ្គាល់ ជួបហុងគ្រី នៅប្រកួតដំបូង នៃពូល F។ កីឡាកររបស់ក្រុម Juventus រូបនេះបានចូលលេង ព្រឹត្តិការណ៍ Euro ដំបូងក្នុងឆ្នាំ២០០៤ ៕