កីឡា

Man Utd និង​ Dortmund បន្ត​និយាយ​មិន​ត្រូវ​ថ្លៃ​គ្នា​លើ​រឿង​ទិញ​ Sancho

ក្លឹប Manchester United និង​ក្លឹប​អាល្លឺម៉ង់ Dortmund នៅ​តែ​និយាយ​មិន​ត្រូវ​ថ្លៃ​គ្នា​លើ​ការ​ដោះដូរ​ ខ្សែ​ប្រយុទ្ធ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស Jordan Sancho។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ ​របស់​សារព័ត៌មាន Sky Sports។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ថា ខាង​ Manchester United ស្នើ​ទិញ​ក្នុង​តម្លៃ​ប្រមាណ ១០៦លាន​ដុល្លារ ដោយ​គិត​ទាំង​ថ្លៃ​ផ្សេងៗ​ទៀត ខណៈ Dortmund វិញ​ចង់​លក់​ក្នុង​តម្លៃ​ប្រមាណ ១២១​លាន​ដុល្លារ។

Sky Sports បាន​សង្កត់​ធ្ងន់​ថា ក្លឹប​ទាំង​ពីរ​នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ចរចា​ជាមួយ​គ្នា​ទៅ​វិញ​ទៅ​មក ខណៈ​កុងត្រា​ផ្ទាល់​ខ្លួន​រវាង​ Sancho និង Unitedមិន​មែន​ជា​បញ្ហា​ឡើយ។

យោង​តាម​សេចក្ដីរាយការណ៍​របស់​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា​ United និង Sancho បាន​ព្រមព្រៀង​គ្នា​ជា​គោលការណ៍​ទៅ​ហើយ ជាមួយ​នឹង​កុងត្រា​រយៈពេល ៥ឆ្នាំ​ ពោល​គឺ​ដល់​ឆ្នាំ២០២៦៕

ប្រភព៖ Sabay

Most Popular

To Top