ភ្នំពេញ៖ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជានាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ រៀបចំមហាសន្តិបាត សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បញ្ចប់អាណត្តិទី៣ និងបន្តអាណត្តិទី៤ ឆ្នាំ២០២១-២០២៤ ដោយមានអញ្ជើញចូលរួម ពីសំណាក់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាណត្តិចាស់នៅអាគារទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
ក្រោយពីបញ្ចប់មហាសន្តិបាត បញ្ចប់អាណត្តិទី៣ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានចុះ MOU ជាក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា របស់កូនខ្មែរ ១០០ភាគរយ ៕
ដោយ៖ លី ភីលីព