កីឡា

កីឡាករ Raheem Serling ជួយឲ្យអង់គ្លេស រកបាន៣ពិន្ទុ ពីក្រូអាត នៃការប្រកួតបាល់ទាត់ Euro 2020ក្នុងពូល D

ឡុង៖ ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស ដណ្តើមបាន៣ពិន្ទុយ៉ាងលំបាកពីក្រុមបាល់ទាត់ ជម្រើសជាតិក្រូអាតក្នុងលទ្ធផល១ទល់០រយៈពេល៩០នាទីពេញ នៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត Euro ២០២០ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូលDនាពហុកីឡដ្ឋាន Wembley។

កីឡាករ Raheem Serling ពាក់អាវលេខ ១០ របស់ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេសជួយឲ្យក្រុមឈរកំពូលតារាងបណ្តុះអាសន្ន បន្ទាប់ពីកីឡាកររូបនេះបានស៊ុតបញ្ជូលទីលើក្រុមបាល់ទាត់ជម្រើសជាតិក្រូអាតនៅនាទីទី៥៧។ ក្នុងឳកាសប្រកួតនេះកីឡាករស៊ុតបាល់បញ្ចូលទីកំណត់ត្រាអង់គ្លេស Wayne Rooney ក៏ទស្សនាការប្រកួតជាមួយក្រុមគ្រួសាររបស់លោកយ៉ាងរីករាយនៅ Wembley ថ្ងៃនេះដែរ៕

ដោយ៖លី ភីលីព

Most Popular

To Top