លោក Morten Boesen គ្រូពេទ្យរបស់ក្រុមជម្រើសជាតិដាណឺម៉ាក បានអះអាងថាកីឡាករ Christian Eriksen បានស្លាប់ទៅហើយអំឡុងពេលដួលសន្លប់ ប៉ុន្តែនៅពេលគ្រូពេទ្យជួយសង្គ្រោះរូបគេ ក៏អាចត្រលប់មកវិញបាន។
Eriksen បានដួលសន្លប់អំឡុងការប្រកួត ជាមួយក្រុមហ្វាំងឡង់កាលពីពេលកន្លងទៅ ដោយមានបញ្ហាគាំងបេះដូង។ ក្រុមការងារ និងកីឡាករដទៃទៀត បានជួយសង្គ្រោះបឋម ទៅលើកីឡាកររូបនេះ រហូតដល់គេដឹងខ្លួនវិញ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។ យ៉ាងណាមិញពេលនេះ កីឡាករលេងឱ្យក្លឹប Inter Milan បានធូរស្បើយវិញហើយ។

លោក Boesen គ្រូពេទ្យរបស់ក្រុមដាណឺម៉ាក បាននិយាយពីការជួយសង្គ្រោះនោះថា ភ្លាមៗ Eriksen បានទៅចោលគ្រប់គ្នាទៅហើយ ប៉ុន្តែបន្ទាប់ពីធ្វើ CPR ទៅ រូបគេក៏បានដឹងខ្លួនវិញ។ នេះជារឿងសំណាងខ្លាំងណាស់ និងជាការសម្រេចចិត្តមួយដែលត្រឹមត្រូវសម្រាប់ការជួយសង្គ្រោះរូបគេ។
គេមិនទាន់ដឹងច្បាស់ទេថា Eriksen នឹងអាចត្រលប់ចូលទីលានវិញ នៅពេលណានោះ។ ខណៈដែលរូបគេត្រូវបានរកឃើញថាមានបញ្ហាបេះដូងទៅហើយ៕ ប្រភព៖ សប្បាយ
