ឡុង៖ក្រុមបាល់ទាត់ជម្រើសជាតិហូល្លង់ និងក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីសរកបាន៣ពិន្ទុដូចគ្នា នៃព្រឹត្តិការណ៍ការប្រកួតបាល់ទាត Euro ២០២០ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ សម្រាប់ការប្រកួតវគ្គសន្សំពិន្ទុពូលC បន្ទាប់ពីក្រុមទំាង២យកឈ្នះ លើគូប្រកួតរៀងៗខ្លួន។
ក្រុមបាល់ទាត់ជម្រើសជាតិហូល្លង់ បានយកឈ្នះលើក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែនយ៉ាងលំបាកក្នុងលទ្ធផល៣ទល់នឹង២។ ទំាង៣គ្រាប់របស់ក្រុមបាល់ទាត់ជម្រើសជាតិហូល្លង់ ស៊ុតដោយកីឡា Wijnaldum នៅនាទី៥២ កីឡាករ Weghorst នៅនាទី៥៨ និងកីឡាក Dumfriesនៅនាទី៨៥ ចំណែក២គ្រាប់របស់ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយក្រែន ដោយកីឡាករ Yarmolenko នៅនាទី៧៥ និងកីឡាករ Yaremchuk នៅនាទី៧៩។
ដោយឡែកក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីសបានយកឈ្នះ លើក្រុមបាល់ទាត់ជម្រើសជាតិ ម៉ាសេដូនខាងជើង “North Macedonia” ក្នុងលទ្ធផល៣ទល់នឹង១ដោយកីឡាករ Lainer នៅនាទី១៨ កីឡាករ Gregoritsch នៅនាទី៧៨ និងកីឡាករ Arnautovic នៅនាទី៨៩របស់ក្រុមបាល់ទាត់ជម្រើសជាតិអូទ្រីស រីឯ១គ្រាប់របស់ក្រុមបាល់ទាត់ជម្រើស ជាតិម៉ាសេដូនខាងជើង គឺកីឡាករ Pandev នៅនាទី២៨ ៕ ដោយ៖លី ភីលីព