កីឡា

Ribery សង្ឃឹមអាចបន្ត លេងនៅ Fiorentia

កីឡាករបារាំង Franck Riberty ដែលជាអតីតកីឡាករខ្សែ ប្រយុទ្ធឆ្នើម របស់ក្លឹប Bayern Munich នោះបានបន្តក្តីសង្ឃឹម របស់ខ្លួន
ថានឹងអាចបន្តលេង ជាមួយនឹង ក្លឹបបច្ចុប្បន្នគឺ Fiorentina បន្ថែមយ៉ាងហោចណាស់ មួយរដូវកាលទៀត។

កីឡាករវ័យ៣៨ឆ្នាំរូបនេះ បានបង្ហាញទំរង់លេងយ៉ាងល្អ ទោះបីមានវ័យចំណាស់បន្តិច ទៅហើយតាមរយៈការបង្ហាញខ្លួន ទាំង២៩ប្រកួតកាលពីរដូវកាល
មុននិងអាចស៊ុតបញ្ចូល ទីបាន២គ្រាប់ ខណៈដែលអាចជួយបោះបាល់ បញ្ចូលទីបាន៧ដងផងដែរ។

ថ្លែងទៅកាន់សារ ព័ត៌មានបរទេស Ribery បាននិយាយថា មានរឿងច្រើនណាស់ ដែលខ្ញុំស្រលាញ់ និងចូលចិត្តទៅលើក្លឹប ។ ខ្ញុំស្រលាញ់ទីក្រុងនេះ ទាំងពលរដ្ឋ អ្នកគាំទ្រហើយ២ឆ្នាំមកនេះ ពិតជាគួរឲ្យរីករាយខ្លាំងណាស់ ។ ដូចនេះខ្ញុំសង្ឃឹមថា នឹងអាចបន្តលេងបាន ១ឬ២ រដូវកាលទៀតនៅទីនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top