បរទេស៖ កាយវិការរបស់ខ្សែបម្រើបារាំង ដែលជាអ្នកកាន់សាសនាឥស្លាម Paul Pogba បានទទួលទាំងការរិះគន់ និងការកោតសរសើរ បន្ទាប់ពីឃ្លីបរបស់គាត់ ដកដបស្រា Heineken ចេញពីតុរបស់គាត់ គឺចាប់ផ្តើមពេញនិយមនៅលើ អ៊ីនធឺណិត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងសន្និសីទកាសែតនៅទីក្រុង Munich ប្រទេស អាល្លឺម៉ង់ លោក Paul Pogba បានអង្គុយ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន បន្ទាប់ពីការប្រកួត Euro ២០២០ កាលពីថ្ងៃអាទិត្យ ដែលបារាំងបានយកឈ្នះអាល្លឺម៉ង់ ១ ទល់នឹង ០ ។
នៅពេលសន្និសីទកាសែតនោះ Paul Pogba បានយក ដបស្រាបៀរ Heineken មួយដបចេញ ដែលត្រូវបានគេដាក់នៅចំពោះមុខគាត់ មួយថ្ងៃបន្ទាប់ពីប្រធានក្រុមព័រទុយហ្កាល់ គឺ កីឡាករ Cristiano Ronaldo បានដកដប Coca-Cola ដោយជំនួសមកវិញ នូវដបទឹកធម្មតា៕ប្រែសម្រួលៈ ណៃ តុលា