កីឡា

មាន​ធ្លាប់​ដឹង​ទេ​ថា សហភាព​សូវៀត​ធ្លាប់​ឈ្នះ​ពាន Euro មុន​ពេល​មិន​ទាន់​ដួល​រលំ

ប្រិយមិត្ត​ប្រាកដ​ជា​ដឹង​ហើយ​ថា ប្រទេស​ខ្លាំងៗ​ផ្នែក​បាល់ទាត់​មួយ​ចំនួន​ដូច​ជា​ អាល្លឺម៉ង់ អ៊ីតាលី​ជា​ដើម​នោះ​សុទ្ធ​តែ​ធ្លាប់​ឈ្នះ​ពាន​ជើងឯក​បាល់ទាត់​ទ្វីប​អឺរ៉ុប Euro។ បើ​តាម​ប្រវត្តិ​នៃ​ពាន Euro សហភាពសូវៀត​ក៏​ធ្លាប់​ឈ្នះ​ពាន​មួយ​នេះ​ដែរ ដោយ​ឈ្នះ​នៅ​ពេល​ដែល​ព្រឹត្តិការណ៍​នេះ​លេង​ដំបូង​នៅ​ឆ្នាំ១៩៦០​តែ​ម្ដង។

កាល​ពី​ឆ្នាំ១៩៦០ Euro មិន​មាន​ទម្រង់​ដូច​បច្ចុប្បន្ន​នោះ​ទេ ដោយ​ក្រុម​ជម្រើស​ជាតិ​ទ្វីប​អឺរ៉ុប​ចំនួន ១៧ក្រុម​លេង​ជម្រុះ​គ្នា​ចំនួន ២ជើង​នៅ​តាម​ទឹក​ដី​រៀងៗ​ខ្លួន។ ក្រោយ​ពី​រក​ឃើញ​អ្នក​ឈ្នះ​ចំនួន ៤ក្រុម​នៅ​វគ្គ ៨ក្រុម​ចុង​ក្រោយ​ហើយ ទើប​លេង​នៅ​ដី​បារាំង។

ក្រុម​ទាំង​ ៤នោះ​មាន​ដូច​ជា​ សូវៀត បារាំង ឆេកូស្លូវ៉ាគី និង​យូហ្គោស្លាវី។ ក្រុម​ទាំង ៤នេះ​លេង​នៅ​ក្នុង​ទម្រង់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ សូវៀត បាន​ជួប​គ្នា​ជាមួយ​យូហ្គោស្លាវី។ ហើយ​ចុង​បញ្ចប់​ សូវៀត​ឈ្នះ​យូហ្គោស្លាវី​ក្នុង​លទ្ធផល ២ ទល់​នឹង ១។

ក្នុង​ប្រវត្តិ​ Euro ក្រុម​ជម្រើស​ជាតិ​មក​ពី​ប្រទេស​លីគ​កំពូល​ទាំង​ ៥អឺរ៉ុប សុទ្ធ​តែ​បាន​ឈ្នះ​អស់​ហើយ នៅ​ឡើយ​តែ​អង់គ្លេស​ប៉ុណ្ណោះ​ ដែល​មិន​ទាន់​ស្គាល់​រសជាតិ​ឈ្នះ​ពាន​នេះ៕ ប្រភព៖ សប្បាយ

Most Popular

To Top