The Goal ជឿជាក់ថាក្លឹបតោខៀវ Chelsea បច្ចុប្បន្នកំពុងមានកីឡាករជាច្រើន ដែលអាចធ្វើការដោះដូរជាមួយនឹងគ្រូបង្វឹកក្លឹប Inter Milan លោក Simone Inzaghi បានដែលជឿជាក់ថា ក៏កំពុងមានបំណងចង់លក់កីឡាករ Hakimi ផងដែរនោះ។
លោក Inzaghi នៅរដូវក្តៅនេះ ចាំបាច់ត្រូវតែលក់កីឡាករមួយចំនួន ដើម្បីដោះស្រាយបញ្ហាហិរញ្ញវត្ថុ ហើយក្នុងនោះ Chelsea កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ទៅលើកីឡាករ Achraf Hakimi ហើយក្នុងនោះ ថែមទាំងបានដាក់សំណើរ ដោះដូរជាមួយនឹងកីឡាករ ២រូបរបស់ខ្លួនផងដែរគឺ Alonson និង Zappascosta ។
Alonso ដែលតែងតែមានគោលដៅ ទៅលេងនៅអ៊ីតាលីហើយ Zappacosta ដែលបច្ចុប្បន្នកំពុងលេងខ្ចីជើងឲ្យ Genoa នោះគឺនឹងអាចធ្វើឲ្យតម្លៃខ្លួនរបស់ Hakimi ដែល Inter កំពុងទាមទារប្រមាណជា ៧០លានផោននោះនឹងអាចធ្លាក់ថ្លៃចុះបន្តិចមកវិញ៕ ប្រែសម្រួល៖ស៊ុនលី