ពិតជាដំណឹងដ៏អស្ចារ្យណាស់ កីឡាការិនីជម្រើសជាតិប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ស្រួង ភាវី បានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រហើយ ក្នុងព្រឹត្តិការណ៍ប៊ីយ៉ា និង ស្នូកឃ័រ កម្រិតពិភពលោកដ៏ធំបំផុតនៅប្រទេសកូរ៉េខាងត្បូង។

ព្រឹត្តិការណ៍ខាងលើចាប់ផ្ដើមប្រកួតកាលកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ ភាវី បានឲ្យដឹងថា ការប្រកួតនេះគឺគេលេងតំណាងឲ្យប្រទេសកម្ពុជា ហើយពេលនេះឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាលើកដំបូង តំណាងឲ្យប្រទេសកម្ពុជា។

កន្លងមក ស្រួង ភាវី ធ្លាប់ឈ្នះមេដាយមាសកម្រិតអាស៊ីជូនកម្ពុជា កាលឆ្នាំ២០១៨ជូនម្ដងហើយ។ ជាងនេះទៅទៀតគេក៏បានក្លាយជាកីឡាការិនីឆ្នើមប្រចាំទ្វីបអាស៊ីលើប្រភេទកីឡាស្នូឃ័រ(ការ៉ុម) ក្នុងឆ្នាំ២០១៩ ផងដែរ៕ប្រភព៖sabay
