Phil Foden បាននិយាយថា កីឡាកររបស់អង់គ្លេសទាំងអស់ បានយល់ព្រមលាបសក់ ពណ៌សតាមគេ ប្រសិនបើពួកគេ ឈ្នះពាន Euro ឆ្នាំនេះ។
ក្នុងពេលព្រឹត្តិការណ៍ Euro ចាប់ផ្ដើម Foden បានទៅលាបសក់ពណ៌ស តាមលោក Paul Gascoigne ដែលធ្លាប់ធ្វើដូចនេះកាល Euro ១៩៩៦។ ហើយពេលនេះតារារបស់ក្លឹប Manchester Ctiy បានទម្លាយឲ្យដឹងថា ក្រុមកីឡាកររបស់អង់គ្លេសនឹងធ្វើតាមគេ ប្រសិនបើអង់គ្លេស អាចឈ្នះពានជាលើកដំបូងមែន ។
“ខ្ញុំបាននិយាយប្រាប់ក្រុមថា ប្រសិនបើពួកយើងឈ្នះពាន ទាំងអស់គ្នា ត្រូវតែលេងពណ៌សក់ដូចខ្ញុំ ហើយពួកគេក៏បានយល់ព្រម។ ខ្ញុំចង់ឲ្យគ្រប់គ្នាមានរឿងសប្បាយៗ”។ សម្ដី Foden ។
ប្រកួតបន្ទាប់អង់គ្លេស ត្រូវជួបឆេក ខណៈបច្ចុបន្នពួកគេ កំពុងនៅលេខពីរក្នុងពូល D ។ អង់គ្លេសត្រូវការ ត្រឹមតែស្មើប៉ុណ្ណោះ ដើម្បីបានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ។ អង់គ្លេសមិនដែលឈ្នះពាន Euro ឡើយ ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៦០ ៕ sabay