ខណៈដែលគ្រូបង្វឹក បណ្តូលចិត្តលោក Carlo Ancelotti បានត្រឡប់ទៅ Real Madrid វិញហើយថែមទាំង មិនមានឈ្មោះនៅក្នុងបញ្ជី ជម្រើសជាតិផងនោះសំណួរជាច្រើន បានកើតឡើង ចំពោះកីឡាករខ្សែប្រយុទ្ធ James Rodriguez ។
James ដែលភាគច្រើន បានបន្តរបួស ក្នុងពេលលេង ជាមួយនឹង Everton ស្ទើរតែពេញមួយរដូវកាល មិនអាចបង្ហាញទំរង់លេង ដ៏ល្អមួយជាមួយ នឹងក្លឹបឡើយ ហើយជាលទ្ធផលខកចិត្ត បានកើតឡើងទាំង នៅក្រុមជម្រើសជាតិកូឡំប៊ី ទៀតផង ដោយមិនអាចស្វែងរកទីកន្លែងមួយ សម្រាប់ខ្លួនឡើយ។
James ជាការឆ្លើយតបបានសំដែង ការមិនពេញចិត្តឡើយ ទៅកាន់គ្រូបង្វឹក របស់ក្រុមជម្រើសជាតិ ដោយបាននិយាយថា ៖ ខ្ញុំអាចនិយាយ បានយ៉ាងច្បាស់ថា ខ្ញុំបានត្រៀមខ្លួនទាំងសុខភាព ផ្លូវកាយ និងផ្លូវចិត្តរួចរាល់ហើយ សម្រាប់ក្រុមជម្រើសជាតិ ប៉ុន្តែទោះបីជាយ៉ាងវា គឺជាការសម្រេចចិត្តរបស់គ្រូបង្វឹកជម្រើសជាតិ ដូចនេះខ្ញុំត្រូវតែគោរព ទៅតាមប៉ុន្តែជាក់ស្តែងខ្ញុំ ខ្លួនឯងទៅវិញទេ ដែលមិនបាន
ទទួលការគោរព ៕
ប្រែសម្រួល៖ស៊ុនលី