ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡា ប្រដាល់គុនខ្មែរ ជាអគ្គលេខាធិការ រងគណៈកម្មាធិការជាតិ អូឡាំពិកម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធ អំពាវនាវឲ្យ សមាគម ក្លិប កីឡាករ-កីឡាការិនី ប្រដាល់គុនខ្មែរទាំងអស់ សូមចូលរួមអបអរសាទរ យ៉ាងក្លៀវក្លា ទិវាអូឡាំពិកអន្តរជាតិ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដោយចូលរួមហាត់ប្រាណ និងហាត់កីឡាគ្រប់ប្រភេទ តាមការណែនាំ របស់គណៈកម្មាធិការជាតិ អូឡាំពិកម្ពុជាយើង ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាលCOVID-19 ទាំងអស់គ្នា ។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា នាថ្ងៃទី២៣ ខែមិថុនានេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) នឹងរៀបចំកម្មវិធី “ទិវាអូឡាំពិក ឬ Olympic Day” ខួបលើកទី១២៧ ឆ្នាំ២០២១ តាមប្រព័ន្ធ Online ក្រោមប្រធានបទ “ហាត់ប្រាណ នៅផ្ទះជាមួយ អត្តពលិកអូឡាំពិក” ដោយមានកីឡាករ-កីឡាការិនី ជម្រើសជាតិកម្ពុជា ជាច្រើនចូលរួមពិសេស វត្តមានភ្ញៀវ កិត្តិយស ២រូប ត្រូវចូលរួមចែក រំលែកបទពិសោធ និងធ្វើបទបង្ហាញ អំពីរបៀបហាត់ប្រាណ តាមផ្ទះដល់បងប្អូនទាំងអស់គ្នា គឺវីរកីឡាការិនី ស៊ន សៀវម៉ី និងកញ្ញា ហែមថុន វិទិនី ។
លោបានបន្តថា សហព័ន្ធអំពាវនាវឲ្យ សមាគម ក្លិប កីឡាករ-កីឡាការិនី ប្រដាល់គុនខ្មែរទាំងអស់ សូមចូលរួមអបអរសាទរ យ៉ាងក្លៀវក្លាទិវាអូឡាំពិក អន្តរជាតិ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ដោយចូលរួមហាត់ប្រាណ ទំាងអស់គ្នា ដើម្បីចូលរួមទប់ស្កាត់ការ រីករាលដាល COVID-19 ព្រមំទំាំងមានគោល បំណងសំខាន់ នៃការផ្សព្វផ្សាយនេះ គឺដើម្បីបញ្ជ្រាបការយល់ដឹង អំពីព្រឹត្តិការណ៍ SEA GAMES និង ASEAN PARA GAMES ក្រោមយុទ្ធនាការ “យើងនាំគ្នា ឆ្ពោះទៅ SEA GAMES-ASEAN PARA GAMES ឆ្នាំ២០២៣ ទាំងអស់គ្នា” ៕