តារាឆ្នើមសញ្ជាតិន័រវេស Erling Haaland ត្រូវបានរកពាក្យទិះតៀនយ៉ាងខ្លាំង ក្រោយលេចឬដំណឹងថា គាត់បានចំណាយលុយ ដ៏សន្ធឹកសន្ធាប់ប្រមាណជា ៥០ម៉ឺនផោន សម្រាប់កម្មវិធីជប់លៀងមួយកន្លែង ដែលវាកំពុងធ្វើឲ្យមាន ការភ្ញាក់ផ្អើលខ្លាំងមែនទែន តាមរយៈបណ្តាញសង្គម ជាពិសេសក្រុមអ្នកគាំទ្រ កីឡាករនិងក្លឹប។

របាយការណ៍ដដែលនោះ បានបញ្ជាក់ថា Haaland បានចំណាយប្រាក់ដ៏ច្រើននេះ ត្រឹមតែរយៈពេល៦ម៉ោងប៉ុណ្ណោះ នៅឯភោជនីយដ្ឋាន Mykonos ដែលក្នុងនោះសូម្បីតែលុយធីប គឺមានចំនួនរហូត ទៅដល់៣ម៉ឹនផោនទៀតផង ប៉ុន្តែវាត្រូវបានកីឡាករចេញមក បដិសេធទៅលើព័ត៌មាន ទាំងនេះហើយផងដែរ។
គួរឲ្យដឹងដែរថាសារព័ត័មាន របស់ប្រទេសក្រិកមួយ ដែលបានចេញផ្សាយអំពីដំណឹងនេះ កាលពីថ្ងៃសៅរ៍បានអះអាងថា កីឡាកររបស់ក្លឹប Borussia Dortmund រូបនេះកំពុងរីករាយយ៉ាងខ្លាំង នៅពេលវេលាបញ្ចប់ រដូវកាលរបស់
ខ្លួននៅលើកោះ របស់ប្រទេសក្រិកមួយកន្លែង៕ ប្រែសម្រួល៖ស៊ុនលី
