Cristiano Ronaldo ត្រូវបានរិះគន់ដោយអ្នកគាំទ្របាល់ទាត់ម្ដងទៀត បន្ទាប់ពីគេគប់ស្លាកប្រធានក្រុមទៅលើស្មៅ ពេលដែលព័រទុយហ្គាល់ធ្លាក់ចេញពីពាន Euro។

Ronaldo មានអារម្មណ៍សោកស្ដាយជាខ្លាំង បន្ទាប់ពីក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់ជ្រុះចេញពីកម្មវិធីត្រឹមវគ្គ១៦ក្រុមចុងក្រោយ។ មួយគ្រាប់របស់ Thorgan Hazard គ្រប់គ្រាន់ជួយ បែលហ្សុិកឈ្នះ ១-០លើព័រទុយហ្គាល់។
ក្រោយបញ្ចប់ការប្រកួត Ronaldo ត្រូវបានគេឃើញដោះស្លាកប្រធានគប់ចោល ខណៈកីឡាកររបស់បែលហ្សុិកកំពុងអបអរជ័យជម្នះ។ មានអ្នកគាំទ្រលើបណ្ដាញសង្គមជាច្រើនបានធ្វើការរិះគន់លើកាយវិការនេះ។


គណនី Twitter មួយបានសរសេរថា៖ “Ronaldo គប់ស្លាកប្រធានក្រុមទៅលើស្មៅជាលើកទីពីរក្នុងរយៈពេលប៉ុន្មានខែនេះ…គ្រប់គ្នានៅតែហៅគេថា GOAT”។ គណនីមួយទៀតសរសេរថា៖ ” Cristiano Ronaldo មិនបានគោរពដល់ស្លាកប្រធានក្រុមព័រទុយហ្គាល់ទេ។ តែងតែងឃើញគប់វាចោល ពេលដែលគេខកចិត្ត”៕ ប្រភព៖ សប្បាយ

