នៅថ្ងៃដែលអង់គ្លេស នឹងត្រូវប្រកួតប៉ះអាល្លឺម៉ង់ យប់នេះ កីឡាករខ្សែប្រយុទ្ធវ័យក្មេង Jude Bellingham នឹងត្រូវបានគេជឿជាក់ថា អាចប្រារព្ធខួបកំណើត របស់ខ្លួនផងដែរ ។
ការប្រកួតដែល នឹងត្រូវធ្វើឡើង នៅក្នុងទឹកដី Wembley អង់គ្លេស បានរំពឹងទុកថា នឹងអាចប្រកួតយកឈ្នះ ក្រុមអាល្លឺម៉ង់ ដើម្បីអាចឆ្លងផុតវគ្គ១៦ក្ក្រុម ចុងក្រោយនេះឲ្យបាន និងក៏នៅចំថ្ងៃដែល Bellingham អាចប្រារព្ធខួបកំណើត ឈានចូលវ័យ១៨ឆ្នាំ របស់ខ្លួនផងដែរ។
The Sun ក៏បានចេញផ្សាយដែរថា នៅចំថ្ងៃនេះដដែលផង Bellingham ក៏នឹងអាចទទួលបានកាដូមួយទៀត ពីសំណាក់ក្លឹប Borussia Dortmund គឺជាកុងត្រារយៈពេល២ឆ្នាំទៀត ដល់ឆ្នាំ២០២៥ផងដែរ ជាមួយនឹងប្រាក់កម្រៃ ដ៏ច្រើនសន្ធឹកមួយ។
គួរឲ្យដឹងដែរថា រដូវកាលដំបូងសម្រាប់ ក្លឹប Bellingham អាចបង្ហាញខ្លួន បានដល់ ទៅ៣៦ដង ហើយក៏អាចបង្ហាញខ្លួនឲ្យឈុតធំ របស់ជម្រើសជាតិ ចំនួន៧ប្រកួត មកហើយដែរ គិតត្រឹមយប់ស្អែកនេះ៕
ប្រែសម្រួល៖ស៊ុនលី