កីឡា

Arsenal បដិសេធ សំណើសុំទិញ Smith Rowe តម្លៃ៣០លានផោន ពី Aston Villa

កាំភ្លើងធំ Arsenal ក្នុងពេល ដែលកំពុងព្យាយាមពង្រឹង ទំរង់លេងរបស់ក្លឹបឡើងវិញ នោះខ្លួនក៏មិនសូវ ជាមានផែនការលក់កីឡាករ វ័យក្មេងៗ របស់ខ្លួនចេញនោះឡើយ ជាក់ស្តែង កីឡាករ ខ្សែបម្រើ វ័យទើបតែ ២០ឆ្នាំម្នាក់ ដែលត្រូវបានក្លឹប Aston Villa ដាក់សំណើរហូតទៅដល់៣០លានផោន ប៉ុន្តែបានត្រឹមការបដិសេធប៉ុណ្ណោះ ។

Arsenal បដិសេធសំណើរបស់ Villa ដើម្បីសុំទិញ កីឡាករ Emile Smith Rowe ជាមួយនឹងកញ្ចប់ប្រាក់ រហូតទៅដល់៣០លានផោន ដែលបានធ្វើឡើង កាលពីសប្តាហ៍មុនក្រោយបាន សម្រេចចិត្តយ៉ាងច្បាស់ហើយថា គាត់នឹងមិនត្រូវបាន លក់ចេញ ជាដាច់ខាតនៅរដូវក្តៅនេះ។

គួរឲ្យដឹងដែរថា កីឡាករ ដែលដុះចេញពីថ្នាល យុវជនរូបនេះបច្ចុប្បន្ននៅសល់កុងត្រា ត្រឹមតែ២ឆ្នាំទៀតប៉ុណ្ណោះ ជាមួយនឹងក្លឹបហើយកិច្ចពិភាក្សាគ្នា រវាងក្លឹបនិងភ្នាក់ងារកីឡាករ ក៏កំពុងតែបន្ត នៅឡើយដែរដោយសង្ឃឹមថា កីឡាកររូបនេះនឹងអាចបន្តកុងត្រាថ្មី ជាមួយនឹងក្លឹប៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top