កីឡា

អ៊ីតាលី ​នឹង​ពិន័យ​អ្នក​គាំទ្រ​ អង់គ្លេស​ធ្ងន់ ​បើ​លួច​ទៅ​មើល​ការ ​ប្រកួត​អង់គ្លេស ប៉ះ​អ៊ុយក្រែន​

​រដ្ឋាភិបាល​អ៊ីតាលី បាន​ប្រកាស​ហើយ​ថា ​នឹង​ចាប់​ពិន័យ​អ្នក​គាំទ្រ​ អង់គ្លេស​ជា​ប្រាក់ ២ ៥០០​ផោន ​ប្រសិន​បើ​ពួកគេ​នៅ​តែ​មាន​ចិត្ត​លួច​ទៅ​មើល​ការ​ប្រកួត​រវាង​អ៊ុយក្រែន ​និង​អង់គ្លេស ​នៅ​ក្រុង Rome ​ប្រទេស​អ៊ីតាលី។

​អង់គ្លេស​ទទួល​បាន​សំបុត្រ​ច្រើន​ដែរ ​សម្រាប់​ការ​ប្រកួត​នេះ ប៉ុន្តែ​ដោយសារ​តែ​មាន​បញ្ហា​រឹត​ត្បិត​កូវីដ​១៩ ​អ្នក​គាំទ្រ​ចេញ​ពី​អង់គ្លេស​ទៅ នឹង​មិន​អាច​ចូល​ទស្សនា​ការ​ប្រកួត​ខាង​លើ​នេះ​បាន​ទេ ។ ​ប្រសិន​បើ​ពួកគេ​ទៅ ​ក៏​ត្រូវ​ទៅ​មុន​៥​ថ្ងៃ​ដើម្បី​ធ្វើ​ចត្ដាឡីស័ក​ដែរ ​ហើយ​ពេល​ត្រលប់​មក​អង់គ្លេស​វិញ ​ត្រូវ​ចត្ដាឡីស័ក​១០​ថ្ងៃ​ទៀត។ ​ដោយ​ឡែក​បើ​សិន​ជា​លើ្មស​វិន័យ​នេះ ​នឹង​ត្រូវ​ពិន័យ​ធ្ងន់​តែ​ម្ដង។

​កត្ដា​នេះ​ហើយ ទើប​ជា​រដ្ឋាភិបាល​អ៊ីតាលី ​មិន​ចង់​ឱ្យ​អ្នក​គាំទ្រ​អង់គ្លេស​ ​មក​ទស្សនា​ការ​ប្រកួត​ខាង​លើ​នេះ​ទេ ។ ​ដោយ​ឱ្យ​តែ​ជនជាតិ​អង់គ្លេស ​ដែល​កំពុង​រស់​នៅ​អ៊ីតាលី​ស្រាប់​តែ​ប៉ុណ្ណោះ ។ ​ខណៈ​ដែល​អង់គ្លេស​វិញ ​ដោយ​ខ្ជិល​វែង​ឆ្ងាយ​ច្រើន ពួកគេ​ក៏​មិន​បាន​លក់​សំបុត្រ ​ឱ្យ​អ្នក​គាំទ្រ​នៅ​អង់គ្លេស​ដែរ។ ដូច្នេះ​នឹង​មិន​មាន​អ្នក​គាំទ្រ​ចេញ​ពី​អង់គ្លេស ​ទៅ​អ៊ីតាលី​មើល​បាល់ទាត់​ឡើយ ៕ sabay

Most Popular

To Top