តារាឆ្នើមវ័យ ៣៤ឆ្នាំ Lionel Messi និងកុងត្រា របស់គាត់ជាមួយនឹងក្លឹប Barcelona គឺបានឈានទៅដល់ ទីបញ្ចប់ហើយគិត ត្រឹមយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយមិនមានកុងត្រាថ្មី ត្រូវបានបន្តឡើយ ។
នេះមានន័យថា Messi នឹងក្លាយខ្លួន ទៅជាកីឡាករដែល free agent ហើយអាចចាប់ ផ្តើមធ្វើការពិភាក្សា ក្នុងការចូលរួមជាមួយ នឹងក្លឹបថ្មីណាទាំងអស់ដែលគាត់ចង់បាន ។
ទោះបីជាយ៉ាងណាក្តី Barcelona នៅតែមានសិទ្ធនិង ឱកាសក្នុងការពិភាក្សា ចុះកុងត្រាថ្មីជាមួយនឹង Messi ដដែលប៉ុន្តែវាបានក្លាយទៅជាក្តីបារម្ភកាន់តែខ្លាំង ពីព្រោះថា ក្លឹបមិនតិចនោះទេ ដែលបានទទួលដំណឹងនេះ និងក្លឹបជាច្រើនណាស់ ដែលមិនខ្លាចនឹងចំណាយសម្រាប់គាត់ឡើយ៕
ប្រែសម្រួល៖ស៊ុនលី