ខ្សែប្រយុទ្ធ Kylian Mbappe ត្រូវបានសារព័ត៌មានជាច្រើនបានចុះផ្សាយថា កីឡាកររូបនេះមិនចង់បន្តកុងត្រាថ្មី ហើយបានប្រាប់ទៅកាន់ក្លឹបនេះ ថាគេនឹងចាកចេញ នេះបើយោងតាមការចុះផ្សាយរបស់ Fotmob និង Goal ចុះផ្សាយថ្ងៃនេះ។
បើតាមប្រភពខាងលើ Mbappe ពិបាកនឹងសម្រេចចិត្តក្នុងការប្រកាសចាកចេញពីក្លឹបខាងលើ ហើយទៅលេងឲ្យ Real Madrid នៅពេលនេះណាស់ ព្រោះកីឡាករនេះយល់ឃើញថា Real នឹងមិនអាចមានលទ្ធភាពក្នុងការទិញយកគេបានទេ។
យ៉ាងណាក្ដី ខ្សែប្រយុទ្ធខាងលើក៏យល់ឃើញផងដែរថាបើ Real មិនមានលទ្ធភាព ខាង PSG នឹងសម្រេចចិត្តលក់រូបគេចេញទៅក្លឹបផ្សេង ទាន់ពួកគេនៅមានឱកាសព្រោះពួកគេមិនចង់ឲ្យគេទៅទទេៗនោះទេ។
ប៉ុន្តែមកទល់នឹងពេលនេះ PSG មិនទាន់សម្រេចចិត្តលក់ Mbappe នេះនៅឡើយទេដោយខាងក្លឹបនេះនឹងប្រថុយចំណាយរយៈពេល ៦ខែខាងមុខនេះទៀតដើម្បីនៅតែបន្តបញ្ចុះបញ្ចូលឲ្យកីឡាករនេះចុះកុងត្រាថ្មីនៅបន្ត។
គួរបញ្ជាក់ផងដែរថា Mbappe នឹងដាច់កុងត្រាជាមួយ PSG នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ខាងមុខ៕
ប្រភព៖sabay