មាន់មួយក្បាល របស់អង់គ្លេស មានឈ្មោះថា Jordan Peckford បានធ្វើការទាយអង់គ្លេស នឹងឈ្នះលើអ៊ុយក្រែ សម្រាប់ការប្រកួត នៅវគ្គ៨ក្រុមចុងក្រោយ ។
ចំណី២ចានដាក់លើស្បូវ ដោយម្ខាងតំណាង ឲ្យជម្រើសជាតិអង់គ្លេស និងម្ខាងទៀតតំណាង ឲ្យអ៊ុយក្រែន ។ មាន់ត្រូវបានគេដាក់ ឲ្យចំកណ្ដាល ប្រសិនបើវាស៊ីចំណីនៅចានមួយណា ការព្យាករគឺក្រុមនោះជាអ្នកឈ្នះ ។
មាន់ពណ៌សមួយក្បាលនោះ មានសម្រេចចិត្តស៊ីចំណីខាងអង់គ្លេស ហើយថែមទាំងជុះលាមក បែរមកខាងអ៊ុយក្រែនទៀត ។ មាន់ខាងលើជារបស់កសិករអង់គ្លេសម្នាក់ឈ្មោះថា Andrew ជាអ្នកគាំទ្ររបស់ Jordan Pickford។ Andrew បានគាំទ្រ Pickford តាំងពីលេងនៅ Sunderland មកម្ល៉េះ មុនពេលផ្ទេរមក Everton៕ sabay