ក្រុម Paris Saint-Germain បានស្នើទាក់ទងជាមួយខ្សែប្រយុទ្ធ Lionel Messi ហើយ ដើម្បីនាំយកកីឡាករវ័យ៣៤ឆ្នាំនេះមកលេងនៅលីគបារាំង។
Messi បានផុតកុងត្រាជាមួយក្រុម Barcelona ទៅហើយកាលពីថ្ងៃទី៣០ខែមិថុនាឆ្នាំ២០២១។ នេះមានន័យថារូបគេពេលនេះ គ្មានក្លឹបលេងនោះទេ ដូច្នេះក្រុមណាចរចាត្រូវជាមួយសាមីខ្លួន អាចនាំយករូបគេទៅលេងបានហើយ។ យ៉ាងណាមិញ រឿងតម្លៃខ្លួនរបស់គេខ្ពស់ពេក ទើបរហូតមកដល់ពេលនេះ នៅមិនទាន់មានក្លឹបណាមួយអាចនាំយករូបគេបានឡើយ។

រំលឹកថាកាលនៅក្លឹប Barcelona ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ មានតម្លៃពលកម្មរហូតដល់ទៅ៧១លានអឺរ៉ូឯណោះក្នុង១ឆ្នាំ តែក៏ត្រូវកាត់បន្ថយខ្លះដែរ ដោយសារវិបត្ដិកូវីដ១៩។ តម្លៃខ្លួនដ៏ខ្ពស់នេះហើយ ទើបបានជាក្លឹបជាច្រើនរារែក ដោយទើបតែមាន PSG នេះមួយទេ មានដំណឹងថាកំពុងស្នើសុំចរចា៕
ប្រភព៖ http://sabay
