កីឡាករខ្សែប្រយុទ្ធឆ្នើមស្បែកជើង មាន៣រដូវកាល Harry Kane ក្រោយជួយអង់គ្លេសបានទទួលលទ្ធផលបានយ៉ាងល្អ នៅក្នុងព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំនេះមកប៉ូន្តែត្រូវបាន គេមើលឃើញថា ហាក់ដូចជាមិនទាន់ច្បាស់លាស់នៅឡើយ ជាមួយនឹងអនាគតនៅនឹងក្លឹប Spurs។
សប្តាហ៍នេះប្រធានផ្នែកកីឡារបស់ក្លឹប Spurs គឺលោក Fabio Paratici បាននិយាយថា ការថែរក្សាទុកកីឡាករ Harry Kane ជាមួយនឹងក្លឹបគឺជារឿងដ៏សំខាន់បំផុតនិងជា កិច្ចការងារអទិភាពរបស់ក្លឹប ដែលត្រូវតែធ្វើនៅពេលនេះ។
កន្លងមក Kane ពិតជាចង់ចាកចេញពី Spurs ខ្លាំងណាស់ដោយសារតែចំណាយពេល ជាច្រើនឆ្នាំនៅទីនោះខ្លួនមិន ដែលអាចមានឱកាសលើកពានធំៗណាសោះដូចជា Champions League ឬ FA Cup និង Europa Cupជាដើម។
ក្លឹបដែលតែងតែមានបំណងចង់បាន Kane នោះសុទ្ធតែជាក្លឹបមហាសេដ្ឋីដូចជាបិសាចក្រហម Man UTD, មេឃខៀវ Man City, តោខៀវ Chelsea ព្រមទាំងក្លឹបសេដ្ឋីបារាំង PSG ផងដែរ៕
ប្រែសម្រួល៖ស៊ុនលី