ក្រុមជម្រើសជាតិប្រេស៊ីលបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រពាន Copa America ហើយ បន្ទាប់ពីបានយកឈ្នះប៉េរូ ១-០ នៅមុននេះ។
មួយគ្រាប់ជ័យជម្នះរបស់ប្រេស៊ីលធ្វើបានដោយកីឡាករ Lucas Paqueta នាទី៣៥ ក្រោយមានការបញ្ជូនពី Neymar។ ប្រេស៊ីលកំពុងអង្គុយនៅវគ្គផ្ដាច់ព្រ័ត្រ រងចាំការប្រកួតរវាងអាហ្សង់ទីន និង កូឡំប៊ី ដែលនឹងប៉ះគ្នាស្អែកដើម្បីរកមួយក្រុមទៅជួបពួកគេ។

បញ្ជាក់ថា ប្រេស៊ីលជាក្រុមការពារតំណែងជើងឯក និងជាក្រុមស្ថិតនៅចំណាត់ថ្នាក់លេខ៣ដែលធ្លាប់ឈ្នះពានធំនៅទ្វីបអាមេរិកខាងត្បូងនេះច្រើនជាងគេចំនួន៩ដង អ៊ុយរុយហ្គាយស្ថិតនៅលេខមួយធ្លាប់ឈ្នះ១៥ដង៕ ប្រភព៖http://sabay
