Cristiano Ronaldo ទើបតែសម្ពោធ សណ្ឋាគារថ្មី ដែលមានទីតាំង ស្ថិតនៅទីក្រុង New York សហរដ្ឋអាមេរិក។
ខ្សែប្រយុទ្ធជម្រើសជាតិ ព័រទុយហ្គាល់និង Juventus រូបនេះកន្លងទៅ បានបើកសណ្ឋាគារ២មកហើយ នៅឯទីក្រុង Lisbon ប្រទេសព័រទុយហ្គាល់ និងទីក្រុង Madrid ប្រទេសអេស្ប៉ាញ ។ Ronaldo បានប្រកាសលើបណ្ដាញ សង្គមពីការបើកដំណើរ ការសណ្ឋាគារថ្មី របស់ខ្លួនមានឈ្មោះថា Pestana CR7 ។
វាគឺជាសណ្ឋាគាររបស់ Ronaldo ទីមួយដែលបើកនៅក្រៅតំបន់អឺរ៉ុប ។ តាមរយៈវិបសាយរបស់សណ្ឋាគារតម្លៃ ស្នាក់នៅគឺ១៦០ដុល្លារ ក្នុងមួយយប់ ជាមួយនឹងការបញ្ចុះតម្លៃផ្សេងៗ ក្នុងការស្នើរជាសមាជិករបស់ Pestana ៕sabay
ខាងក្រោមជារូបភាពនៃសណ្ឋាគារ Pestana CR7




